ចាប់ខ្លួនជាបណ្តោះអាសន្ននិងឆែកឆេរជាបន្ទាន់ចំពោះជនជាប់ចោទឈ្មោះ Pham Thi Doan Trang ពីបទ“ឃោសនាប្រឆាំងនឹងរដ្ឋវៀតណាម”

(VOVWORLD) - នាថ្ងៃទី ៧ ខែតុលា ស្ថាប័នសន្តិសុខទទួលបន្ទុកការស៊ើបអង្កេតនៃនគរបាលទីក្រុងហាណូយ បានសម្របសម្រួលជាមួយអង្គភាពជំនាញមួយចំនួននៃក្រសួងនគរបាលនិងនគរបាលទីក្រុងហូជីមិញ ដើម្បីអនុវត្តដីកាចាប់ខ្លួនជនជាប់ចោទជាបណ្តោះអាសន្ន ឆែកឆេរជាបន្ទាន់ចំពោះជនជាប់ចោទឈ្មោះ Pham Thi Doan Trang ពីបទឃោសនាប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម។ 
ចាប់ខ្លួនជាបណ្តោះអាសន្ននិងឆែកឆេរជាបន្ទាន់ចំពោះជនជាប់ចោទឈ្មោះ Pham Thi Doan Trang ពីបទ“ឃោសនាប្រឆាំងនឹងរដ្ឋវៀតណាម” - ảnh 1 ជនជាប់ចោទឈ្មោះ Pham Thi Doan Trang (រូបថត៖ Facebook Pham Doan Trang )

យោងតាមព័ត៌មានដែលចេញផ្សាយដោយក្រសួងនគរបាលវៀតណាមកាលពីថ្ងៃទី ៧ ខែតុលា ស្ថាប័នសន្តិសុខទទួលបន្ទុកការស៊ើបអង្កេតនៃនគរបាលទីក្រុងហាណូយ បានសម្របសម្រួលជាមួយអង្គភាពជំនាញមួយចំនួននៃក្រសួងនគរបាលនិងនគរបាលទីក្រុងហូជីមិញ ដើម្បីអនុវត្តដីកាចាប់ខ្លួនជនជាប់ចោទជាបណ្តោះអាសន្ន ឆែកឆេរជាបន្ទាន់ចំពោះជនជាប់ចោទឈ្មោះ Pham Thi Doan Trang (មានទីលំនៅជាបណ្តោះអាសន្ននៅសង្កាត់ ១០ ខ័ណ្ឌ ៣ ទីក្រុងហូជីមិញ) ពីបទឃោសនាប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម” ។

អាស្រ័យហេតុនេះ ស្ថាប័នសន្តិសុខទទួលបន្ទុកការស៊ើបអង្កេតនៃនគរបាលទីក្រុងហាណូយបានចេញសេចក្តីសម្រេច ចោទប្រកាន់លើករណីព្រហ្មទណ្ឌចំពោះលោកស្រី Pham Thi Doan Trang ពីបទ « ឃោសនាប្រឆាំងនឹងរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ដែលត្រូវបានចែងនៅក្នុងមាត្រា ៨៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ១៩៩៩ និងបទ" ប្រតិបត្តិ រក្សាទុក ចែកចាយ ឬផ្សព្វផ្សាយព័ត៌មាន ឯកសារនិងរបស់របរដើម្បីប្រឆាំងនឹងរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម " ដែលត្រូវបានចែងនៅក្នុងមាត្រា ១១៧ នៃក្រមព្រហ្មទណ្ឌឆ្នាំ ២០១៥ ។ អយ្យការប្រជាជនទីក្រុងហាណូយ បានចេញសេចក្តីសម្រេចមួយស្តីពីការផ្តល់សច្ចាប័នលើសេចក្តីសម្រេចរបស់ស្ថាប័នសន្តិសុខទទួលបន្ទុកការស៊ើបអង្កេតនៃនគរបាលទីក្រុងហាណូយចំពោះជនជាប់ចោទឈ្មោះ Pham Thi Doan Trang ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ