ច្បាប់យុវជនឆ្នាំ ២០២០៖ ក្របខ័ណ្ឌគតិយុត្តិ​ក្នុងការ​អនុវត្ត​គោលនយោបាយ​យុវជន

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងមហាផ្ទៃបានរួមសហការជាមួយមូលនិធិចំនួនប្រជាជន នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម រៀបចំកិច្ចប្រជុំស្ដីពីការអនុវត្តច្បាប់យុវជនឆ្នាំ ២០២០ ដល់ក្រសួង និងស្ថាប័នមជ្ឈឹមនានា។
ច្បាប់យុវជនឆ្នាំ ២០២០៖ ក្របខ័ណ្ឌគតិយុត្តិ​ក្នុងការ​អនុវត្ត​គោលនយោបាយ​យុវជន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (ប្រភព៖ qdnd.vn)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិប្រចាំនៅ វៀតណាមបានវាយតម្លៃថា ច្បាប់យុវជនឆ្នាំ ២០២០ នឹងនាំមកនូវក្របខ័ណ្ឌគតិយុត្តិ ដ៏មានតម្លៃក្នុងការតម្រង់ទិសដៅ និងអនុវត្តន៍បណ្ដាកម្មវិធី គោលនយោបាយយុវជនរបស់រដ្ឋាភិបាលសម្រាប់យុវជនវៀតណាម។ទន្ទឹមនឹងនេះ លោកស្រីបានសង្កត់ធ្ងន់ថា ត្រូវផ្ដោតសំខាន់លើតម្រូវការពិសេសរបស់ក្រុមយុវជនងាយរងគ្រោះដូចជាកុមារី យុវជនពិការ យុវជនជាជនជាតិភាគតិច យុវជនស្រឡាញ់ភេទដូចគ្នា និងយុវជនធ្វើចំណាកស្រុក។ កិច្ចការពារយុវជន និងសិទ្ធិរបស់ យុវជន ចាំបាច់ត្រូវដាក់បញ្ជូលទៅក្នុងសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីការអនុវត្តន៍ច្បាប់យុវជន ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ