ចាប់ផ្តើមសាកធ្វើតេស្តចាក់វ៉ាក់សាំងប្រឆាំងរវីរុសកូរ៉ូណាលើសត្វកណ្តុរ

(VOVWORLD) - គំរូវ៉ាក់សាំងទាំងនេះត្រូវបានចាក់បញ្ចូលទៅក្នុងសត្វកណ្តុរជាង ១០០ ក្បាលកាលពីថ្ងៃទី ៩ ខែកុម្ភៈ។ ការសាកល្បងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ហើយនៅតែមានដំណាក់កាលជាច្រើនដែលត្រូវស្រាវជ្រាវនិងសាកល្បងមុនពេលប្រើឲ្យមនុស្ស។
ចាប់ផ្តើមសាកធ្វើតេស្តចាក់វ៉ាក់សាំងប្រឆាំងរវីរុសកូរ៉ូណាលើសត្វកណ្តុរ - ảnh 1 ការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាវ៉ាយនៅមន្ទីរពេទ្យមួយនៅប្រទេសចិន( រូបថត៖ TTXVN)

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺចិន (CDC) វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី (២០១៩-nCoV) ហៅថា “mRNA” បានចាប់ធ្វើតេស្តលើសត្វ។ វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញ CDC សាកលវិទ្យាល័យវេជ្ជសាស្ត្រ Tongji (ទីក្រុងសៀងហៃ) និងក្រុមហ៊ុនStemirna Therapeutics Co.,Ltd។

គំរូវ៉ាក់សាំងទាំងនេះត្រូវបានចាក់បញ្ចូលទៅក្នុងសត្វកណ្តុរជាង ១០០ ក្បាលកាលពីថ្ងៃទី ៩ ខែកុម្ភៈ។ ការសាកល្បងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ហើយនៅតែមានដំណាក់កាលជាច្រើនដែលត្រូវស្រាវជ្រាវនិងសាកល្បងមុនពេលប្រើឲ្យមនុស្ស។

ទាក់ទងទៅនឹងជំងឺរាតត្បាតបង្កឡើងដោយវីរុស 2019-nCoV នាថ្ងៃទី ១០ ខែកុម្ភៈប្រធានរដ្ឋចិនលោក Xi Jinping បានធ្វើទស្សនកិច្ចនៅខណ្ឌChaoyang នៅរដ្ឋធានីប៉េកាំង។ នៅទីនេះលោក Xi Jinping បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងនិងជំនឿជាក់ចិត្តថាប្រជាជនចិននឹងទទួលជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV)។ លោកប្រធារដ្ឋ Xi Jinping ក៏បានអះអាងថា ប្រទេសចិននឹងខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសនេះនៅឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ