ចលនាជីហាដព្រមានគ្រោះអាសន្នអំពើហឹង្សាឡើងជណ្ឌើរនៅតំបន់ហ្គាហ្សា

(VOVWORLD) -លោក Kheded Al Batsh មេដឹកនាំជាន់ខ្ពស់នៃចលនាឥស្លាមជីហាដបានព្រមានដូច្នេះ ខណៈដែលស្ថានភាពសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា កំពុងកើតតានតឹងនាពេលកន្លងទៅ។ 
ចលនាជីហាដព្រមានគ្រោះអាសន្នអំពើហឹង្សាឡើងជណ្ឌើរនៅតំបន់ហ្គាហ្សា - ảnh 1កន្លែងកើតហេតុបានដួលរលំបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងហ្គាហ្សា (រូបថត៖ THX / TTXVN) 

នាថ្ងៃទី ១១ ខែឧសភា មន្ត្រីជាន់ខ្ពស់មួយរូបនៃចលនាឥស្លាមជីហាដបានព្រមានអំពីគ្រោះអាសន្នភាពតានឡើងជណ្ដើរ ប្រសិនបើអ៊ីស្រាអែលមិនបានអនុវត្តន៍បទឈប់បាញ់ ដែលទទួលបានកាលពីថ្ងៃទី ៦ខែឧសភា រវាងអ៊ីស្រាសអែល និងភាគីចលនាហាម៉ាស (ភាគីគ្រប់គ្រងតំបន់ហ្គាហ្សា)។ លោក Kheded Al Batsh មេដឹកនាំជាន់ខ្ពស់នៃចលនាឥស្លាមជីហាដបានព្រមានដូច្នេះ ខណៈដែលស្ថានភាពសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា កំពុងកើតតានតឹងនាពេលកន្លងទៅ។ លោកបានអំពាវនាវដល់អេហ្ស៊ីបដើរតួនាទីដ៏ធំធេងជាង  និងបញ្ចុះបញ្ចូលអ៊ីស្រាអែលឲ្យបំពេញកាតព្វកិច្ចរបស់ខ្លួន។

ក្នុងពេលនោះ ស្ថានីយ៍ទូរទស្សន៍សាធារណៈ Kan បានដកស្រង់របាយការណ៍ពីខុទ្ទកាល័យមេដឹកនាំចលនាហាម៉ាស គឺ លោក Ismail Haniyeh ថា៖ នាថ្ងៃទី ១០ ខែឧសភា លោកបានពិភាក្សាជាមួយលោក Nickolay Mladenov បេសកជនពិសេសនៃអង្គការសហប្រជាតិ ទទួលបន្ទុកស្ថានភាព មជ្ឈឹមបូព៌ា។ មន្ត្រីទាំងពីររូបនេះបានពិភាក្សាអំពីបញ្ហាអនុវត្តន៍រាល់កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងហាម៉ាសដើម្បីទប់ស្កាត់អំពើហឹង្សាថ្មី។ ទោះជាយ៉ាងណាក៏ដោយ ភាគិអ៊ីស្រាអែលបានបដិសេធមិនបញ្ជាក់អំពីបទឈប់បាញ់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ