ចលនាមិនចូលបក្សសម្ព័ន្ធ អំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា

(VOVWORLD) -  នៅឯកិច្ចប្រជុំស្តីនៃបណ្តាប្រទេសជាសមាជិកនៃចលនាមិនចូលបក្ស      សម្ព័ន្ធ (NAM) កាលពីថ្ងៃទី ១ ខែឧសភា តំណាងបណ្តាប្រទេសជាសមាជិកបានលើកសំលេងប្រឆាំងជំទាស់ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅវេណេហ្ស៊ុយអេឡាដោយគណៈបក្សស្តាំនិយមដែលគាំទ្រដោយបរទេស បានប្រព្រឹត្តទៅនាថ្ងៃទី ៣០ ខែមេសាកន្លងទៅ។
ចលនាមិនចូលបក្សសម្ព័ន្ធ អំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា - ảnh 1ចលនាមិនចូលបក្សសម្ព័ន្ធ អំពាវនាវឱ្យមានការគោរពអធិបតេយ្យភាពរបស់វ៉េណេស៊ុយអេឡា

តំណាងអចិន្ត្រៃយ៍របស់ប្រទេសគុយបាប្រចាំនៅអង្គការសហប្រជាជាតិលោក Ana Silvia Rodriguez បានស្នើមិនត្រឹមតែគោរពអធិបតេយ្យភាពវ៉េណេ ស៊ុយអេឡានៅពេលនេះប៉ុណ្ណោះទេ ថែមទាំងគោរពអធិបតេយ្យភាពរបស់បណ្តាប្រទេសអាមេរិកឡាទីនផ្សេងៗទៀតផងដែរ។ លោកស្រី Silvia Rodriguez ក៏បានថ្កោលទោសការអន្តរាគមន៍របស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡាផងដែរ។ ទន្ទឹមនឹងនេះ តំណាងអចិន្រ្តៃយ៍របស់ស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Mounzer Mounzer បានសម្តែងនូវការគាំទ្រចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ព្រមទាំងសង្កត់ធ្ងន់ថាការចរចានិងការគោរពអធិបតេយ្យភាពដែលជាដំណោះស្រាយដ៏ល្អបំផុតចំពោះស្ថានភាពនាបច្ចុប្បន្ននៅប្រទេសវ៉េណេស៊ុយអេឡាផងដែរ។ រីឯគណៈប្រតិភូប៉ាឡេស្ទីនបានអះអាងថាគាំទ្រចំពោះដំណោះស្រាយសន្តិភាពដោយបដិសេធការធ្វើអន្តរគមន៍ក្នុងកិច្ចការផ្ទៃក្នុងរបស់វ៉េណេស៊ុយអេឡាហើយអំពាវនាវឱ្យរក្សាការពារបូរណភាពដែនដី ឯកភាព និងអធិបតេយ្យភាពរបស់     ប្រទេសអាមេរិកខាងត្បូងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ