ឆ្នាំ ២០២០៖ វិស័យកសិកម្មវៀតណាមមានសក្កានុពលជាច្រើនសម្រាប់អភិវឌ្ឍន៍

(VOVWORLD) - អស់រយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីមក  វិស័យកសិកម្មនិងជនបទវៀតណាម បានទាក់ទាញអង្គភាពអាជីវកម្មជាង ៧៥ ម៉ឺនអង្គភាព។ 

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ បណ្តាអង្គភាពអាជីវកម្មបានប្រមូលផ្តុំ រួមជាមួយប្រជាកសិករ ដើម្បីក្លាយជាកម្លាំងស្នូលក្នុងខ្សែសង្វាកផលិតកម្ម ក៏ដូចជា ជាកម្លាំងស្នូល ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

ឆ្នាំ ២០២០៖ វិស័យកសិកម្មវៀតណាមមានសក្កានុពលជាច្រើនសម្រាប់អភិវឌ្ឍន៍ - ảnh 1 រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong 

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានចាត់ទុកថា ការដែលអង្គភាពអាជីវកម្មចូលរួមយ៉ាងខ្លាំងក្លា បានសរបញ្ជាក់ថា វិស័យកសិកម្មនៅមានសក្កានុពលនិងឧត្តមភាពធំធេងណាស់។ លោករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “សក្កានុពលនៅធំធេង ដោយសារ ស្បៀងអាហារពិភពលោកសរុបមានប្រមាណជាង ២ សែនកោដិដុល្លារ ដែលក្នុងនោះតម្លៃដែលទទួលបានពីការកែច្នៃពាណិជ្ជកម្មនៅតែមានចំនួនច្រើននៅឡើយ។ ការនាំចេញជាង ៤០ ពាន់លានដុល្លារបច្ចុប្បន្ន ភាគច្រើននាំចេញជាផលិតផលឆៅប៉ុណ្ណោះ។ ដូច្នេះប្រសិនបើ ធ្វើអោយបានល្អការកែច្នៃនិងការផលិតខ្សែសង្វាក់តម្លៃ  ពោលគឺ តម្លៃពីវិស័យកសិកម្មនៅតែមានច្រើន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ