ឆ្នាំ ២០៣០ វិស័យកសិកម្ម វៀតណាមខិតខំប្រឹងប្រែងស្ថិតក្នុង Top ប្រទេសអភិវឌ្ឍន៍បំផុតទាំង ១៥ នៅលើពិភពលោក

(VOVWORLD) - វិស័យកសិកម្មវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំង ១៥ នៅលើពិភពលោក ដែលក្នុងនោះវិស័យកែច្នៃកសិផលជាប់ក្នុងចំណាត់ថ្នាក់ប្រទេសឈានមុខគេទាំង ១០ នៅលើពិភពលោក ។

នាយករដ្ឋមន្រ្តីវៀតណាមទើបនឹងចេញសារាចរស្ដីពីភារកិច្ច និងដំណោះស្រាយមួយចំនួនអំពីការអភិវឌ្ឍវិស័យឧស្សាហកម្មកែច្នៃ ផលិតផលកសិ រុក្ខា ជលផល និងធ្វើយន្តូបនីយកម្មផលិតកម្មកសិកម្ម។ ដើម្បីជំនះពុះពារលើកំហិតដែលនៅសេសសល់ និងធានាការអនុវត្តគោលដៅប្រកបដោយជោគជ័យដល់ឆ្នាំ ២០៣០ ពោលគឺ វិស័យកសិកម្មវៀតណាមជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសអភិវឌ្ឍន៍ទាំង ១៥ នៅលើពិភពលោក ដែលក្នុងនោះវិស័យកែច្នៃកសិផលជាប់ក្នុងចំណាត់ថ្នាក់ប្រទេសឈានមុខគេទាំង ១០ នៅលើពិភពលោក ហើយជាមជ្ឈមណ្ឌលដឹកជញ្ចូននិងកែច្នៃស៊ីជម្រៅ និង logistic នៃពាណិជ្ជកម្មកសិផលសកលលោក។ លោក នាយករដ្ឋមន្រ្តីបានស្នើឲ្យបណ្ដារដ្ឋមន្រ្តី ប្រធានស្ថាប័នថ្នាក់រដ្ឋមន្ត្រី ប្រធានស្ថាប័ន រដ្ឋាភិបាល ប្រធានគណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត និងទីក្រុងចំណុះមជ្ឈឹម ត្រូវផ្អែកលើតួនាទី ភារកិច្ចដែលត្រូវបានប្រគល់ជូន ដើម្បីអនុវត្តការតំរង់ទិសដៅអំពីការជំរុញការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល និងធ្វើយន្តូបនីយកម្មផលិតកម្មកសិកម្ម។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទពិនិត្យឡើងវិញនូវផែនការមេដែលពាក់ព័ន្ធទៅនឹងវិស័យយន្តូបនីយកម្មកសិកម្ម និងកែច្នៃកសិផល ដែលបានប្រកាស ដើម្បីដាក់បញ្ជូលទៅក្នុងផែនការមេថ្នាក់ជាតិ តំបន់ និងខេត្តផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ