ឆ្នាំប្រធានអាស៊ាន ២០២០៖ កសាងអាស៊ានប្រកបដោយរឹងមាំនិងសាមគ្គីភាព

(VOVWORLD) - នារថ្ងៃទី ២៣ ខែធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានការទូត (ចំណុះក្រសួងការបរទេសវៀតណាម) សហការជាមួយស្ថានទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅវៀតណាមបានរៀបចំសិក្ខាសាលាមួយដោយមានប្រធានបទ“ នាំអាស៊ានអភិវឌ្ឍន៍ឲ្យកាន់ល្អប្រសើរថែមទៀត៖ ពីអាណត្តិប្រធានរបស់ថៃឆ្នាំ២០១៩ ដល់អាស៊ានដើម្បីតភ្ជាប់ និងការបន្សាំដោយម្ចាស់ការក្នុងអាណត្តិជាប្រធានអាស៊ានរបស់វៀតណាមឆ្នាំ២០២០»។
ឆ្នាំប្រធានអាស៊ាន ២០២០៖ កសាងអាស៊ានប្រកបដោយរឹងមាំនិងសាមគ្គីភាព - ảnh 1អតីតអនុរដ្ឋមន្រ្តីការបរទេស និងជាអតីតប្រធាន SOM អាស៊ាន វៀតណាម ឯកអគ្គរដ្ឋទូត Pham Quang Vinh (រូបថត៖TTXVN) 

នៅទីនេះ អតីតអនុរដ្ឋមន្រ្តីការបរទេស និងជាអតីតប្រធាន SOM អាស៊ាន វៀតណាម ឯកអគ្គរដ្ឋទូត Pham Quang Vinh បានមានប្រសាសន៍ថា វៀតណាមបានជ្រើសរើសប្រធានបទប្រធានអាស៊ាននៅឆ្នាំ ២០២០ គឺ “ការតភ្ជាប់និងការបន្សាំដោយម្ចាស់ការ” វៀតណាមនឹងផ្តោតការយកចិត្តទុកដាក់លើការកសាងសហ គមន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងជាមួយដៃគូនានាផងដែរ។ វៀតណាមនឹងកសាងអាស៊ានឲ្យក្លាយទៅជាផ្នែកមួយយ៉ាងស្អិតរមួតក្នុងរចនាសម្ព័ន្ធតំបន់ ដែលក្នុងនោះមានការផ្តោតសំខាន់លើការការពារ ផលប្រយោជន៍របស់បណ្តាប្រទេសនិងតំបន់ដោយឈរលើច្បាប់អន្តរជាតិព្រមទាំងអះអាងអំពីគោលការណ៍ស្តីពីការធានានូវឯករាជ្យភាព ស្វ័យភាពនិងសន្តិភាពរបស់បណ្តាប្រទេសជាសមាជិកក្នុងតំបន់ក្នុងការរក្សាតួនាទីស្នូលរបស់អាស៊ានក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ