ឆ្លើយតបនឹងសិទ្ធិ ផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់ ជួយជនពិការធ្វើសមាហរណកម្មទៅក្នុងសហគមន៍

(VOVWORLD) -  នាថ្ងៃទី២ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការឃោសនាអប់រំ មជ្ឈឹម គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមនិងស្ថាប័នបក្សមជ្ឈឹមខ្លះទៀតបាន សហការគ្នារៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិក្រោមមូលបទ “ការងារ សង្គមចំពោះជនពិការ”។ 
ឆ្លើយតបនឹងសិទ្ធិ ផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់ ជួយជនពិការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ - ảnh 1 បណ្ដាតំណាងចូលរួមសិក្ខាសាលា។

តាមការធ្វើស្ថិតិ នាបច្ចុប្បន្នវៀតណាមមានជន ពិការប្រមាណ៦,២លាននាក់ ក្នុងនោះស្ត្រីស្រូបយក ៥៨% និងកុមារស្រូបយក៣០%។

ថ្លែងនៅទីនេះ អនុប្រធានគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការសេដ្ឋ កិច្ចមជ្ឈឹម លោក Cao Duc Phat បានឲ្យដឹងថា នាពេលកន្លងមក បណ្ដា ស្ថាប័នរដ្ឋបានដំណើរការសកម្មភាពជាច្រើន ក្នុងបំណងជួយឧបត្ថម្ភនិង ថែទាំជីវភាពរស់នៅរបស់ជនពិការ ឆ្លើយតបឲ្យបានល្អជាងចំពោះសិទ្ធិ ផល ប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់របស់ពិការ ក៏ដូចជាលើកទឹកចិត្តជន ពិការពង្រីកសមត្ថភាព ឈានឡើងធ្វើសមាហរណកម្មនិងរួមវិភាគទាន សម្រាប់សង្គមផងដែរ។

លោក Bradley Bessire តំណាងស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) ប្រចាំវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់វៀតណាមក្នុងការងារថែទាំ ជួយឧបត្ថម្ភដល់ជនពិការក្នុងរយៈពេល កន្លងមក។ លោកបានអះអាងថា វៀតណាមគឺជាដៃគូគួរឲ្យជឿទុកចិត្តរបស់ USAID។ ចាប់តាំងពីឆ្នាំ១៩៩៩មក អង្គការនេះបានផ្ដល់ជំនួយសរុបចំនួន ១២៥លានដុល្លាអាមេរិកដើម្បីជួយជនពិការវៀតណាមកែលម្អជីវភាពរស់នៅ ហើយសន្យាថា នឹងបន្តផ្ដល់ជំនួយចំនួន៦៥លានដុល្លាអាមេរិកក្នុងរយៈ ពេល៥ឆ្នាំខាងមុខ។

ចំណែកឯលោកស្រី Sitara Syed អនុប្រធានតំណាងកម្មវិធីអភិវឌ្ឍ របស់អង្គការសហប្រជាជាតិប្រចាំវៀតណាម (UNDP) បានឲ្យដឹងថា UNDP បានសហប្រតិបត្តិការជាមួយស្ថាប័នមានសមត្ថកិច្ចជាច្រើនរបស់វៀតណាមក្នុងការត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាក់ព័ន្ធដល់ច្បាប់ជនពិការ ក្រោយរយៈពេល១០ឆ្នាំត្រូវបានចេញផ្សាយ ក៏ដូចជាវាយតម្លៃចំពោះឥទ្ធិ ពលទៅលើជីវភាពរស់នៅរបស់ជនពិការផងដែរ។

នៅសិក្ខាសាលានេះ បណ្ដាតំណាងបានចែករំលែកគំរូជាច្រើនស្ដីពី ការងារសង្គម ការធានាសន្តិសុខ សុខុមាលភាពសង្គម ការបង្កើតការងារ ធ្វើនិងការចាប់ផ្ដើមអាជីវកម្មសម្រាប់ជនពិការ ព្រមទាំងលើកឡើងដំណោះ ស្រាយនានា សំដៅផ្លាស់ប្ដូរថ្មីការត្រិះរិះនិងមនសិការក្នុងការអនុវត្តគោល ជំហរ គោលនយោបាយស្ដីពីជនពិការ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ