ជំងឺ Covid-19៖ លើកពេលការប្រកួតបាល់ទាត់ជុំទី២ World Cup ២០២២ ទ្វីបអាស៊ី

(VOVWORLD) - នាថ្ងៃទី៩ មីនា សហព័ន្ធបាល់ទាត់វៀតណាម បានឲ្យដឹងថា ចំពោះ មុខការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺ Covid-19 និងការដាក់កំហិតទៅលើការធ្វើ ដំណើររបស់ប្រទេសជាច្រើននៅទ្វីបអាស៊ី សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចលើកពេលការប្រកួតក្នុងខែមីនានិងខែមិថុនាឆ្នាំ ២០២០ នៃជុំរកពិន្ទុទី២ World Cup 2022 ទ្វីបអាស៊ី។ 
ជំងឺ Covid-19៖ លើកពេលការប្រកួតបាល់ទាត់ជុំទី២ World Cup ២០២២ ទ្វីបអាស៊ី - ảnh 1 បណ្ដាកីឡាករក្នុងក្រុមបាល់ទាត់វៀតណាមចាប់ដៃជាមួយលោកគ្រូបង្វឹក Park Hang-seo ក្រោយពីបញ្ចប់ការប្រកួតមួយ

មានន័យថា ការប្រកួតទាំង៣ របស់ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនៅជុំរកពិន្ទុទី២ World Cup 2022 សុទ្ធតែ ត្រូវបានលើកពេលដែរ។ ជាក់ស្ដែងគឺ ការប្រកួតទី២នាថ្ងៃទី៣១ មីនា រវាង ក្រុមម៉ាឡេស៊ីនិងក្រុមវៀតណាម ការប្រកួតទី២នាថ្ងៃទី៤ មិថុនា រវាងក្រុម វៀតណាមនិងក្រុមឥណ្ឌូនេស៊ី និងការប្រកួតទី៣នាថ្ងៃទី៩មិថុនារវាងក្រុម អេមីរ៉ាតអារ៉ាប់រួមនិងក្រុមវៀតណាមនៅពូល G នឹងមានការផ្លាស់ប្ដូរពេល វេលាប្រកួត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ