ជំងឺ COVID-19៖ ស្ថានភាពជំងឺរាតត្បាតនៅព្រឹកថ្ងៃទី ២៧ ខែកញ្ញា

(VOVWORLD) - ព្រឹកថ្ងៃទី ២៧ ខែកញ្ញា (ម៉ោងនៅប្រទេសវៀតណាម) ទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 មានចំនួន ៣៣.០៥២.៧៥១ ករណី ក្នុងនោះមានមនុស្សចំនួន ៩៩៨.៦៨៦ នាក់បានស្លាប់។ មានអ្នកជំងឺចំនួន ២៤.៤០៥.៣៨៣ នាក់បានជាសះស្បើយ ខណៈដែលមានអ្នកជំងឺចំនួន ៧.៦៤៨.៦៨២ នាក់កំពុងសម្រាកព្យាបាលផងដែរ។

យោងតាមគេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ៖ ៣០ ព្រឹកថ្ងៃទី ២៧ ខែកញ្ញា (ម៉ោងនៅប្រទេសវៀតណាម) ទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 មានចំនួន ៣៣.០៥២.៧៥១ ករណី ក្នុងនោះមានមនុស្សចំនួន ៩៩៨.៦៨៦ នាក់បានស្លាប់។ មានអ្នកជំងឺចំនួន ២៤.៤០៥.៣៨៣ នាក់បានជាសះស្បើយ ខណៈដែលមានអ្នកជំងឺចំនួន ៧.៦៤៨.៦៨២ នាក់កំពុងសម្រាកព្យាបាលផងដែរ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ពីការរីករាលដាលនៃជំងឺនេះដោយមានករណីឆ្លងជំងឺចំនួន ៧.២៨៧.៥៦១ ករណី ដែលក្នុងនោះមានមនុស្សស្លាប់ចំនួន ២០៩.១៧៧ នាក់។ បន្ទាប់មកប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងជំងឺចំនួន ៥.៩៩០.៥៨១ នាក់ និងមានអ្នកស្លាប់ចំនួន ៩៤.៥៣៤ នាក់។ ប្រទេសប្រេស៊ីលមានអ្នកឆ្លងចំនួន ៤.៧១៨.១១៥ នាក់និងមានមនុស្សស្លាប់ចំនួន ១៤១.៤៤១ នាក់។ នៅអាមេរិកឡាទីនករណីនៅប្រទេសកូឡុំប៊ីមានចំនួន ៨០៦.០៣៨ ករណី ក្នុងនោះមានមនុស្សចំនួន ២៥,២៩៦ នាក់បានស្លាប់។

នៅទ្វីបអឺរ៉ុប នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងបញ្ចៀសការរាតត្បាតនាពេលអនាគតដោយអះអាងថា «មនុស្សគ្រប់គ្នានឹងចុះចាញ់បាត់បង់» ប្រសិនបើមិនរួមគ្នាកម្ចាត់វីរុស SARS-CoV-2 នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ