ជំងឺឆ្លង COVID- 19៖ ស្ថានភាពជំងឺនៅលើពិភពលោកបន្តកើនឡើងយ៉ាងគំហុក រដ្ឋាភិបាលនៃបណ្ដាប្រទេសចាត់ចែកចែងវិធានការទប់ទល់វិញនឹង COVID- 19

(VOVWORLD) - នៅចក្រភពអង់គ្លេស គួរឱ្យភ្ញាក់ផ្អើលថា នាថ្ងៃទី ២៥ ខែមីនា ព្រះអង្គម្ចាស់ Charles ត្រូវបានធ្វើតេស្តិ៍វិជ្ជវិជ្ជមាន វីរុស SARS-CoV-2 ។សភាអង់គ្លេសត្រូវបានផ្អាកសកម្មភាពរយៈពេលយ៉ាងតិច ៤ សប្តាហ៍ ចាប់តាំងពីថ្ងៃទី ២៥ ខែមីនា។
ជំងឺឆ្លង COVID- 19៖ ស្ថានភាពជំងឺនៅលើពិភពលោកបន្តកើនឡើងយ៉ាងគំហុក រដ្ឋាភិបាលនៃបណ្ដាប្រទេសចាត់ចែកចែងវិធានការទប់ទល់វិញនឹង COVID- 19 - ảnh 1 ព្រះអង្គម្ចាស់ Charles  (រូបថត៖ TTXVN)

យោងតាមតួរលេខស្ថិតិរបស់ គេហទំព័រ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ២២ និង ៣០ នាទី យប់ថ្ងៃទី ២៥ ខែមិនា (តាមម៉ោងនៅវៀតណាម) ចំនួនអ្នកឆ្លងជំងឺ COVID- 19 សរុបនៅលើពិភពលោកគឺ ៤៤០.៦៩៧ នាក់ ហើយមាន ១៩.៧៥៦ នាក់ត្រូវស្លាប់។ រហូតមកដល់ពេលនេះ ជំងឺ COVID- 19 បានឆ្លងរាលដាលដល់ប្រទេស និងដែនដីចំនួន ១៩៦ នៅលើពិភពលោក។

នាបច្ចុប្បន្ន អ៊ីតាលីគឺជាប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានចំនួនសរុប ៦.៨២០ ករណី។ ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់នៅអេស្ប៉ាញក៏បានកើនលើសចិនដីគោក ដោយស្ថិតក្នុងកម្រិត ៣.៤៣៤ នាក់។ ថ្លែងទៅកាន់រដ្ឋសភា អេស្ប៉ាញនាយប់ថ្ងៃទី ២៥ ខែមិនា លោកនាយករដ្ឋមន្រ្តី Pedro Sanchez បានឲ្យដឹងថា ការវិវឌ្ឍនៃ ជំងឺរាតត្បាត Covid-19 នៅអេស្ប៉ាញគឺធ្ងន់ធ្ងរណាស់ ហើយប្រទេសនេះមិនត្រូវបានអនុញ្ញាតឲ្យបន្ធូរបន្ថយការរឹតត្បិតណាមួយឡើយ ប្រសិនបើមិនចង់ដួលរលំនៅក្នុងការប្រយុទ្ធនេះ។

នៅចក្រភពអង់គ្លេស គួរឱ្យភ្ញាក់ផ្អើលថា នាថ្ងៃទី ២៥ ខែមីនា ព្រះអង្គម្ចាស់ Charles ត្រូវបានធ្វើតេស្តិ៍វិជ្ជវិជ្ជមាន វីរុស SARS-CoV-2 ។សភាអង់គ្លេសត្រូវបានផ្អាកសកម្មភាពរយៈពេលយ៉ាងតិច ៤ សប្តាហ៍ ចាប់តាំងពីថ្ងៃទី ២៥ ខែមីនា។

នាថ្ងៃទី ២៥ ខែមីនា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចុះទៅទស្សនាមន្ទីរពេទ្យយោធាបារាំង ដែលទើបនឹងបានបង្កើតថ្មីនៅទីក្រុង Mulhouse ស្ថិតនៅក្នុងតំបន់ Grand-Est ដែលជាតំបន់មួយត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារ Covid-19 ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាស ពន្យាពេល នៃការធ្វើប្រជាមតិសកលស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃ COVID-19 នៅក្នុងប្រទេសខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ