ជំងឺឆ្លង Covid-19៖ Vietnam Airlines ជូនព័ត៌មានស្ដីពីអ្នកបម្រើតាមយន្ត ហោះសង្ស័យឆ្លងវីរុស SARS-CoV-2

(VOVWORLD) - អ្នកបម្រើតាមយន្តហោះនេះ បានធ្វើការនៅតាមជើងហោះហើរ VN0054 ពីទីក្រុងឡុងដ៍វិលមកទីក្រុង ហាណូយកាលពីព្រឹកថ្ងៃទី៩មីនាកន្លងទៅ។

នារសៀលថ្ងៃទី១៣មីនា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) បានជូនដំណឹងថា តាមលទ្ធផលធ្វើតេស្តរក វីរុស SARS-CoV-2 នៃមន្ទីរពេទ្យត្រូពិចមជ្ឈឹម២ អ្នកបម្រើតាមយន្តហោះម្នាក់ របស់ Vietnam Airlines បានធ្វើតេស្តរកឃើញវិជ្ជមានលើកទី១ចំពោះ ប្រភេទវីរុសពោលខាងលើនាថ្ងៃទី១២មីនា។ អ្នកបម្រើតាមយន្តហោះនេះ បានធ្វើការនៅតាមជើងហោះហើរ VN0054 ពីទីក្រុងឡុងដ៍វិលមកទីក្រុង ហាណូយកាលពីព្រឹកថ្ងៃទី៩មីនាកន្លងទៅ។ អ្នកស្រីរូបនេះបានសុំឲ្យឈប់ សម្រាកពីការងារភ្លាមៗបន្ទាប់ពីវិលត្រឡប់មកទីក្រុងហាណូយវិញ។ ដល់ រាត្រីថ្ងៃទី១០មីនា អ្នកស្រីបានកើតមានរោគសញ្ញាដូចជាក្អក់ គ្រុនក្ដៅ។ នា ព្រឹកថ្ងៃទី១១មីនា អ្នកស្រីបានទៅធ្វើតេស្តនៅមន្ទីរពេទ្យហើយត្រូវបានដាក់ នៅដាច់ដោយឡែកតាមបទបញ្ញត្តិ។

        នាថ្ងៃទី១២មីនា ក្រោយពីមានលទ្ធផលធ្វើតេស្ត Vietnam Airlines បានរាយការណ៍ដល់សមត្ថកិច្ចអំពីបញ្ជីឈ្មោះអ្នកបើកបរយន្តហោះ អ្នក បម្រើតាមយន្តហោះ បុគ្គលិកនិងអ្នកដំណើរពាក់ព័ន្ធដើម្បីចាត់វិធានការ ទប់ទល់ឲ្យបានទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ