ជំងឺរាតត្បាត COVID-19 - Vietnam Airline បញ្ឈប់ជាបណ្តោះអាសន្នការធ្វើអាជីវកម្មជើងហោះហើរ រវាងវៀតណាមនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃ​ទី ៥ ខែមីនា

(VOVWORLD) - នាយប់ថ្ងៃទី ២ ខែមីនា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline) បានឲ្យដឹងថា ចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺ COVID-19  នៅកូរ៉េខាងត្បូងនោះ ក្រុមហ៊ុន Vietnam Airline បានបញ្ឈប់ជាបណ្តោះអាសន្ននៃការធ្វើអាជីវកម្ម ជើងហោះហើររវាងវៀតណាមនិងកូរ៉េខាងត្បូងចាប់ពី ថ្ងៃទី ៥ ខែមីនា។
ជំងឺរាតត្បាត COVID-19  -  Vietnam Airline បញ្ឈប់ជាបណ្តោះអាសន្នការធ្វើអាជីវកម្មជើងហោះហើរ រវាងវៀតណាមនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃ​ទី ៥ ខែមីនា - ảnh 1 យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airline) បានដឹកអ្នកដំណើរពីកូរ៉េខាងត្បូងទៅកាន់អាកាសយានដ្ឋាន Can Tho កាលពីថ្ងៃទី ១ ខែមិនា (រូបថត៖ ACV/tuoitre.vn)

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នេះក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី៣ដល់ថ្ងៃទី ៤ ខែមីនា ) ពីទីក្រុងសេអ៊ូល ប៊ូសាន មកកាន់ទីក្រុងហាណូយ ទីក្រុងហូជីមិញ នឹងចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh)  Can Tho , Phu Cat (ខេត្ត Quy Nhon) តាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ច។

ដើម្បីការពារសុវត្ថិភាពនិងសុខភាពសម្រាប់ពលករ អាកាសយានិកទាំងអស់នៅលើជើងហោះហើរទាំងនេះ នឹងត្រូវបានបំពាក់ដោយឧបករណ៍ការពារសុខាភិបាលផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានធ្វើការកំចាត់មេរោគជើងយន្តហោះទាំងអស់ដែលវិលត្រឡប់មកវិញពីប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតនេះដោយភាពម្ចាស់ការ។

ក្រុមហ៊ុននេះនឹងជូនដំណឹងយ៉ាងទូលំទូលាយដល់អតិថិជនអំពីផែនការធ្វើអាជីវកម្មជើងហោះហើរទៅកាន់ប្រទេសកូរ៉េត្បូងឱ្យបានឆាប់ៗ នៅពេលដែលជំងឺរាតត្បាត Covid-19 មានការវិវត្តន៍យ៉ាងវិជ្ជមានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ