ជំងឺរាតត្បាត COVID-19: រយៈពេល ៧៣ ថ្ងៃជាប់ៗគ្នា វៀតណាមគ្មានករណីឆ្លងនៅក្នុងសហគមន៍

(VOVWORLD) - យោងតាមគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19 គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៨ ខែមិថុនា គឺអស់រយៈពេល ៧៣ ថ្ងៃ ដែលវៀតណាមគ្មានករណីជំងឺឆ្លង SARS-CoV-2 នៅក្នុងសហគមន៍ទេ។ 

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានកត់ត្រាករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ៣៥៥ ករណី ដែលក្នុងនោះ ៣៣០នាក់ត្រូវបានព្យាបាលជាសះស្បើយ។ ក្នុងចំណោមអ្នកជំងឺ COVID-19 ទាំង ២៥ នាក់ដែលកំពុងត្រូវបានព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពនានា គឺមាន ១០ ករណីអវិជ្ជមានមួយរឺច្រើនដង។

បច្ចុប្បន្នប្រទេសនេះ លើទូទាំងប្រទេសមានមនុស្សជិត ៩០០០ នាក់ ដែលប៉ះពាល់ជិតស្និទ្ធនិងចូលពីតំបន់ដែលកំពុងមានជំងឺរាតត្បាត ហើយកំពុងត្រូវបានត្រួតពិនិត្យតាមដានសុខភាព (ឬធ្វើចត្តាឡីស័ក) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ