ជំងឺរាតត្បាតកូវីដ ១៩ មិនទាន់បញ្ចប់ទេ ព្រោះនៅតែមានមនុស្សជិត ១ពាន់លាននាក់ មិនទាន់បានចាក់វ៉ាក់សាំង

(VOVWORLD) - ជំងឺរាតត្បាតកូវីដ ១៩ គឺ "ប្រាកដជាមិនទាន់បញ្ចប់ទេ" ទោះបី ជាចំនួនករណីឆ្លងថ្មីបានធ្លាក់ចុះយ៉ាងខ្លាំង។  
ជំងឺរាតត្បាតកូវីដ ១៩ មិនទាន់បញ្ចប់ទេ ព្រោះនៅតែមានមនុស្សជិត ១ពាន់លាននាក់ មិនទាន់បានចាក់វ៉ាក់សាំង - ảnh 1អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ថ្លែងសុន្ទរកថាបើកនៅឯសន្និបាតសុខភាពពិភពលោកលើកទី 75  (WHA) នៅទីក្រុងហ្សឺណែវ (ស្វីស) ថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២២  (រូបថត៖ AFP/TTXVN)

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានធ្វើសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី ២២ ខែឧសភា ហើយបានព្រមានថា ពិភពលោកកំពុងខ្វះភាពប្រុងប្រយ័ត្នរបស់ខ្លួនលើជំងឺរាតត្បាត។

ថ្លែងនៅក្នុងសម័យបើកនៃមហាសន្និបាតសុខភាពពិភពលោកលើកទី៧៥ (WHA) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អគ្គនាយក WHO លោក Adhanom Ghebreyesus បានសង្កត់ធ្ងន់លើការធ្លាក់ចុះនៃការធ្វើតេស្ត និងការបែងចែកហ្សែនដោយចាត់ទុក ប្រកានេះបង្ហាញថា ពិភពលោកមិនអើពើនឹងការវិវត្តនៃជំងឺ SARS -CoV-2  ឡើយ។ លោក Adhanom Ghebreyesus បានក្រើនរំលឹកថា មនុស្សជិត ១ ពាន់លាននាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមិនត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ