ជំងឺ​រាតត្បាតកូវីដ-១៩​ នៅតែវិវឌ្ឍយ៉ាង​ស្មុគស្មាញនៅក្នុងប្រទេសនិងតំបន់​ដែនដីមួយចំនួន

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥០៥,៥លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,២លាននាក់។
ជំងឺ​រាតត្បាតកូវីដ-១៩​ នៅតែវិវឌ្ឍយ៉ាង​ស្មុគស្មាញនៅក្នុងប្រទេសនិងតំបន់​ដែនដីមួយចំនួន - ảnh 1ប្រជាជនពាក់ម៉ាស់ការពារជំងឺកូវីដ-១៩ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN)

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រហូតមកដល់ពេលនេះ បានកត់ត្រាករណីឆ្លងជំងឺជាង ៨២,៣ លាននាក់ ដែលក្នុងនោះករណីស្លាប់មានចំនួន ១ លាននាក់។ យោងតាមទិន្នន័យថ្មីបំផុតពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) ចំនួនករណីឆ្លងកូវីដ-១៩ថ្មី កំពុងតែកើនឡើងនៅក្នុងរដ្ឋចំនួនជាងពាក់កណ្តាលនៅក្នុងប្រទេសដោយសារតែការរីករាលដាលប្រភេទរង BA.2 នៃវីរុសបំប្លែងខ្លួន Omicron ។

នៅទីក្រុងសៀងហៃ(ចិន) បានកត់ត្រាករណីស្លាប់ដោយសារតែកូវីដ-១៩ចំនួន ៧ នាក់បន្ថែមទៀត ក្នុងបរិបទដែលទីក្រុងនេះនៅតែបិទខ្ទប់ ដោយសារតែចំនួនករណីឆ្លងជំងឺកើនឡើងយ៉ាងឆាប់រហ័ស។

ក្នុងពេលជាមួយគ្នានេះ ប្រទេសឡាវ មានការព្រួយបារម្ភថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នឹងកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសម្រាករយៈពេល ៥ថ្ងៃ (១៣-១៧ មេសា) នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលមានសកម្មភាពប្រមូលផ្តុះយ៉ាងច្រើនកកកុញ។ ក្រសួងសុខាភិបាលឡាវ បានណែនាំដល់ប្រជាជន បន្ទាប់ពីចូលរួមសកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គួរតាមដានសុខភាពឱ្យបានដិតដល់ក្នុងរយៈពេល៧ថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ