ជំងឺរាតត្បាតកូវីដ-១៩៖ នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៧ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លងថ្មីកូវីដ -១៩ ចំនួន ៥៣ ករណី

(VOVWORLD) -  ក្នុងនោះ ខេត្ត Bac Giang មានចំនួន ២១ ករណី, ខេត្ត Bac Ninh មាន៣១ករណី, ខេត្ត Dien Bien មាន១ករណី និងខេត្ត Hai Duong មានចំនួន ១ករណី។

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឱ្យដឹងថា៖ ចាប់ពីម៉ោង ៦ ព្រឹកដល់ម៉ោង ១២ ថ្ងៃទី ២៧ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៥៣ ករណីដែលជាករណីឆ្លងក្នុងប្រទេស ក្នុងនោះ ខេត្ត Bac Giang មានចំនួន ២១ ករណី, ខេត្ត Bac Ninh មាន៣១ករណី, ខេត្ត Dien Bien មាន១ករណី និងខេត្ត Hai Duong មានចំនួន ១ករណី។

តាមនោះ គិតត្រឹមម៉ោង ១២ ថ្ងៃទី ២៧ ខែឧសភា វៀតណាមបានកត់ត្រាករណីឆ្លងក្នុងស្រុកសរុបចំនួន ៤.៦៧៤ ករណី និងករណីនាំចូលចំនួន ១.៤៩០ ករណី ក្នុងនោះមានករណីថ្មីចំនួន ៣.១០៤ ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា រហូតមកដល់ពេលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ