ជំងឺរាតត្បាតសកល Covid-19៖ ទូទាំងពិភពលោកកត់ត្រាការអ្នកឆ្លងជាង ៦,១៥ លាននាក់

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ៨ ៖ ៣០ ព្រឹកថ្ងៃទី ៣១ ខែឧសភា (តាមម៉ោងវៀតណាម) ចំនួននៃករណីឆ្លងវីរុសវីរុស SARS-CoV-2 នៅលើពិភព លោកមានចំនួន ៦.១៥៣.៤០៧ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៧០.៨៧១ នាក់ និងករណីជាសះស្បើយមានចំនួន ២.៧៣៤.៥៥៦ ករណី។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានចំនួនអ្នកឆ្លងនិងស្លាប់ខ្ពស់បំផុតដោយមានអ្នក ឆ្លងជំងឺចំនួន ១.៨១៦.៨២០ នាក់ និងអ្នកស្លាប់មានចំនួន ១០៥.៥៥៧ នាក់ ។ បន្ទាប់មកគឺប្រទេសអង់គ្លេសដោយមានអ្នកស្លាប់ចំនួន ៣៨.៣៧៦ នាក់។ រីឯ ប្រេស៊ីលជាប្រទេសដែលមានអ្នកឆ្លងជំងឺខ្ពស់បំផុតទី២ លើពិភពលោកដែលមានចំនួន ៤៩៨.៤៤០ នាក់ផងដែរ។

នៅតំបន់អាមេរិកឡាទីនវិញក្រសួងសុខាភិបាលម៉ិកស៊ិកបានជូនដំណឹងថាចំនួនករណីឆ្លងជំងឺបានកើនឡើងដល់ ៨៧.៥១២ នាក់ក្នុងនោះមានមនុស្សស្លាប់ចំនួន ៩.៧៧៩ នាក់។ ទន្ទឹមនឹងនេះដែរចំនួនអ្នកឆ្លងសរុបនៅប៉ាណាម៉ា កូស្តារីកា ហុងឌូរ៉ាស ហ្គាតេម៉ាឡានិងអែលសាវ៉ាឌ័របានកើនឡើងដល់ ២៥.៩៥៣ នាក់ ហើយអ្នកស្លាប់មានចំនួន ៦៧៣ នាក់ផងដែរ។ ទន្ទឹមនឹងនេះដែរអាហ្រ្វិកខាងត្បូងបានកត់អ្នកឆ្លងថ្មីចំនួន ១.៧២៧ ករណីបន្ថែមទៀតដែលនាំឱ្យមានករណីឆ្លងជំងឺសរុបកើនឡើងដល់ ៣០.៩៦៧ ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ៦៤៣ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ