ជំងឺរាតត្បាតសកល Covid-19៖ មនុស្សប្រមាណ៥,៥លាននាក់ទូទាំងពិភព លោកឆ្លងវីរុស

(VOVWORLD) - អាមេរិកបន្តជាប្រទេសដែលរងការខូចខាតយ៉ាង ធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានករណីឆ្លង Covid-19 ជាង១,៦លាន ករណីនិងករណីស្លាប់ជាង៩៩ពាន់ករណី។
យោងតាមការធ្វើស្ថិតិនៃគេហទំព័រ worldometers.info ថា គិតដល់ វេលាម៉ោង៨ថ្ងៃទី២៥ ឧសភា (តាមម៉ោងវៀតណាម) ពិភពលោកបានកត់ ត្រាករណីឆ្លងជំងឺ Covid-19 សរុបមានប្រមាណ៥,៥លានករណី ក្នុងនោះមាន ករណីស្លាប់ប្រមាណ៣៤៦.៥០០ករណី ចំណែកឯករណីជាសះស្បើយមាន ចំនួន២,៣លានករណី។ អាមេរិកបន្តជាប្រទេសដែលរងការខូចខាតយ៉ាង ធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានករណីឆ្លង Covid-19 ជាង១,៦លាន ករណីនិងករណីស្លាប់ជាង៩៩ពាន់ករណី។ បន្ទាប់មកគឺប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ់និងអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ