ជើងហោះហើរលើកទី២ដឹកជញ្ជូនពលរដ្ឋវៀតណាមពីអាមេរិកវិលត្រឡប់មក ប្រទេសវិញ

(VOVWORLD) - អ្នកដំណើរតាមជើងហោះហើរនេះភាគច្រើនគឺសិស្សានុសិស្សនិង និស្សិត។ ក្រៅពីនោះក៏មានជនចាស់ជរានិងទារកខ្លះៗទៀតផង។ 

នាថ្ងៃទី១៦ ឧសភា ជើងហោះហើរលើកទី២ដឹកជញ្ជូនពលរដ្ឋវៀតណាម ចំនួន៣៤៥នាក់ដែលត្រូវជាប់គាំងនៅសហរដ្ឋអាមេរិកដោយសារជំងឺរាតត្បាត Covid-19 បានចេញដំណើរវិលត្រឡប់មកប្រទេសវិញ។

អ្នកដំណើរតាមជើងហោះហើរនេះភាគច្រើនគឺសិស្សានុសិស្សនិង និស្សិត។ ក្រៅពីនោះក៏មានជនចាស់ជរានិងទារកខ្លះៗទៀតផង។ ពួកគេ រស់នៅតាមរដ្ឋនានាភាគខាងកើតសហរដ្ឋអាមេរិក ក្នុងនោះមានទីក្រុង ញូវយ៉ក់ដែលជាចំណុចកណ្ដាលនៃជំងឺរាតត្បាត Covid-19 ផងដែរ។ សិស្សានុសិស្សនិងសិស្សិតជាច្រើននៅរដ្ឋទាំងនេះបានជួបប្រទះនឹងការ លំបាកខាងលំនៅដ្ឋានហើយមានគ្រោះអាសន្នឆ្លងជំងឺ ដោយសារសាលា រៀនបានបិទហើយនិស្សិតត្រូវចាកចេញពីអន្តោវាសិកដ្ឋាន។

គួរបញ្ជាក់ថាក្រោយពីជើងហោះហើរនេះ វៀតណាមគ្រោងនឹងរៀបចំ ជើងហោះហើរផ្សេងៗបន្ថែមទៀតដើម្បីដឹកជញ្ជូនពលរដ្ឋវៀតណាមពីសហរដ្ឋ អាមេរិកវិលត្រឡប់មកប្រទេសវិញ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ