ជនចំណាកស្រុកជាង ៣២.០០០ នាក់ត្រូវបានស្លាប់ឬបាត់ខ្លួនក្នុងរយៈពេល៤ឆ្នាំកន្លងទៅ

(VOVWORLD) - អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) បានឲ្យដឹងថាមានជនចំណាកស្រុកជាង ៣២.០០០ នាក់នៅទូទាំងពិភពលោក ត្រូវបានស្លាប់ឬក៏បាត់ខ្លួននៅក្នុងចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៨ ដោយករណីស្លាប់ភាគច្រើនកើតមានឡើងនៅតាមខ្សែផ្លូវធ្វើចំណាកស្រុកពីអាហ្វ្រិកខាងជើងឆ្លង់កាត់ទៅ មេឌីទែរ៉ាណេ។
 ជនចំណាកស្រុកជាង ៣២.០០០ នាក់ត្រូវបានស្លាប់ឬបាត់ខ្លួនក្នុងរយៈពេល៤ឆ្នាំកន្លងទៅ - ảnh 1 ជនចំណាកស្រុកជាង ៣២.០០០ នាក់ត្រូវបានស្លាប់ឬបាត់ខ្លួនក្នុងរយៈពេល៤ឆ្នាំកន្លងទៅ

IOM បានឲ្យដឹងថា ទិន្នន័យខាងលើរបស់ IOM មិនទាន់ឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនិងកំរិតធ្ងន់ធ្ងរនៃបញ្ហានោះទេ ដោយសារតែមានករណីស្លាប់ជាច្រើននៃការធ្វើចំណាកស្រុក មិនត្រូវបានរាយការណ៍ ហើយសាកសពជាច្រើនទៀតក៏មិនទាន់ត្រូវបានរកឃើញនៅឡើយ។ ទោះជាយ៉ាងណាក៏ដោយរបាយការណ៍នេះបានបង្ហាញពីរូបភាពដ៏ក្រៀមក្រំមួយនៃគ្រោះថ្នាក់ដែលកំពុងគំរាមដល់អាយុជីវិតរបស់ជនភៀសខ្លួននិងជនចំណាកស្រុករាប់រយពាន់នាក់ដើម្បីស្វែងរកការការពារឬជីវភាពរស់នៅដ៏ល្អប្រសើរជាងមុននោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ