ជនចំណាកស្រុកជាង១លាននាក់ហូរចូលទី្វបអឺរ៉ុបក្នុងឆ្នាំ២០១៥

ជនចំណាកស្រុកជាង១លាននាក់ហូរចូលទី្វបអឺរ៉ុបក្នុងឆ្នាំ២០១៥ - ảnh 1
នាវាមួយដឹកជញ្ជូនជនចំណាកស្រុកឆ្លងសមុទ្រ (រូបថត៖AP)

(VOVworld) - ការរំលោភបំពាន ភាពក្រីក្រ និងជំលោះនយោបាយគឺជាកត្រា
បណ្ដាលឲ្យជនចំណាកស្រុកនិងជនភៀសខ្លួនជាង១លាននាក់រត់ភៀសខ្លួនទៅ
ទ្វីប អឺរ៉ុប។នេះជាតួរលេខចេញផ្សាយដោយឧត្តមស្នងការអ.ស.បអំពីជនភៀសខ្លួន
(UNHCR) និងអង្គការចំណាកស្រុកអន្តរជាតិ (IOM) នាថ្ងៃទី២២ ធ្នូ។UNHCR បាន
ឲ្យដឹងថា សង្គ្រាមស៊ីវិលនៅស៊ីរីជាមូលហេតុនៃការផ្ទុះឡើងវិបត្តិជនចំណាកស្រុក
នៅទី្វបអឺរ៉ុបយ៉ាងធ្ងន់ធ្ងរបំផុតគិតតាំងពីទសវត្សរ៍ឆ្នាំ១៩៩០នៃសតវត្សមុនគឺជាង
ពាក់កណ្ដាលបរិមាណជនចំណាកស្រុកនិងជនភៀសខ្លួនមក ពីស៊ីរី។អ្នកដឹកនាំ
IOM William Lacy Swing បានឲ្យដឹងថា បរិមាណជនចំណាក ស្រុកនិងជនភៀស
ខ្លួនពោលខាងលើមិនទាន់គិតបញ្ចូលមនុស្សចំនួន៤ពាន់នាក់ ដែលត្រូវបាត់ខ្លួន
និងលង់ទឹកនៅពេលកំពុងឆ្លងសមុទ្រនៅឡើយ។IOM ក៏បាន ចាត់ទុកថា ដើម្បី
ព្យាករណ៍បរិមាណជនចំណាកស្រុកនិងជនភៀសខ្លួនទៅកាន់អឺរ៉ុប នាឆ្នាំ២០១៦
គឺពិបាកណាស់ដោយសារភាគីនានាមិនទាន់ស្វែងរកបាននូវដំ ណោះស្រាយ
សំរាប់សង្គ្រាមស៊ីវិលនៅស៊ីរីនៅឡើយ ខណៈដែលប្រទេសអឺរ៉ុប ជាច្រើននៅតែ
រឹតបន្តឹងសន្តិសុខនៅព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ