ជនចំណាកស្រុកប្រមាណ១ពាន់នាក់ត្រូវបានសង្គ្រោះនៅតំបន់ឈូងសមុទ្រលីប៊ី

ជនចំណាកស្រុកប្រមាណ១ពាន់នាក់ត្រូវបានសង្គ្រោះនៅតំបន់ឈូងសមុទ្រលីប៊ី - ảnh 1
ជនចំណាកស្រុកត្រូវបានសង្គ្រោះនៅឈូងសមុទ្រលីប៊ី (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីឲ្យដឹងថា នាថ្ងៃទី២ មិនា ជន
ចំណាកស្រុកចំនួន៩៧០នាក់ត្រូវបានសង្គ្រោះនៅឈូងសមុទ្រលីប៊ី នៅពេលខំប្រឹង
ប្រែងឆ្លងសមុទ្រមេឌីទេរ៉ាណេដោយខុសច្បាប់ដើម្បីទៅកាន់អឺរ៉ុប។ពួកគេត្រូវបាន
សង្គ្រោះក្នុងយុទ្ធសាស្ត្រសង្គ្រោះតាមការបញ្ជាណែនាំពីស្ថាប័នឃ្លាំមើលព្រំដែន​ EU
 Frontex ដែលត្រូវបានដំណើរការក្រោមកិច្ចសហប្រតិបតិ្តការរវាងកង កម្លាំងការពារ
ឆ្នេរសមុទ្រអ៊ីតាលីរួមជាមួយនាវាធំមួយគ្រឿងរបស់ន័រវេស នាវា សង្គ្រោះមនុស្ស
ធម៌ពីរគ្រឿងរបស់អង្គការ SOS មេឌីទេរ៉ាណេ អង្គការគ្រូពេទ្យគ្មានព្រំដែន និង
អង្គការ “រង្វង់ដៃបើកទូលាយ” របស់អេស្ប៉ាញ់។
ក្នុងបម្រែបម្រួលទាក់ទិនមួយផ្សេងទៀត នាថ្ងៃទី២ មិនា សហភាពអឺរ៉ុប (EU)
 បន្តព្រមានអំពីការអនុវត្តបទដាក់ទណ្ឌកម្មទៅលើប្រទេសនានាដែលបដិសេធ
ការទទួលជនភៀសខ្លួន។ក្នុងសន្និសីទកាសែតនៅទីក្រុងព្រុចស៊ែលនាថ្ងៃទី២
មិនា ស្នងការ ទទួលបន្ទុកបញ្ហាឆ្លងដែនរបស់ EU លោក Dimitris Avramopoulos
បានឡើង សម្លេងព្រមានប្រទេសសមាជិក EU ដែលបដិសេធទទួលជនភៀស
ខ្លួនដែល កំពុងជាប់គាំងនៅក្រិកនិងអ៊ីតាលី។លោក Avramopoulos ឲ្យដឹងថា​
 ដោយសារ តែកង្វះកិច្ចសហប្រតិបតិ្តការរបស់ប្រទេសមួយចំនួននៅប៉ែកខាង
កើតអឺរ៉ុប រហូត ដល់ពេលនេះ មានជនចំណាកស្រុកត្រឹមតែ១៣ពាន់៥រយនាក់
ប៉ុណ្ណោះត្រូវបែងចែកទៅ កាន់ប្រទេសជាសមាជិក EU ខណៈដែលផែនការ
របស់ប្លុកនេះគឺទទួលជនភៀស ខ្លួនចំនួន១៦ម៉ឺននាក់ក្នុងរយៈពេល២ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ