ជនចំណាកស្រុករាប់រយនាក់ត្រូវរារាំងនៅឈូងសមុទ្រលីប៊ី

ជនចំណាកស្រុករាប់រយនាក់ត្រូវរារាំងនៅឈូងសមុទ្រលីប៊ី - ảnh 1
ជនចំណាកស្រុកត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេកាលពីថ្ងៃទី៤ តុលា ឆ្នាំ២០១៦
 (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ កុម្ភៈ អ្នកនាំពាក្យកងទ័ពជើងទឹកលីប៊ីឧត្តមសេនីយ៍
Ayoub Qassem ឲ្យដឹងថា កងកម្លាំងការពារឆ្នេរសមុទ្រប្រទេសនេះបានរារាំងជន
ចំណាកស្រុកជាង៤០០នាក់នៅឈូងសមុទ្រលីប៊ី ក្នុងនោះមាននារីនិងកុមារជា
ច្រើននាក់ដែលកំពុងធ្វើដំណើរទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រ។ក្រុមជនចំណាក
ស្រុកនេះមកពីប្រទេសអាហ្វ្រិកជាច្រើន។ នាថ្ងៃទី៣ កុម្ភៈ កងកម្លាំងការពារឆ្នេរ
សមុទ្រលីប៊ីជូនដំណឹងថា គេបានសង្គ្រោះ ជនចំណាកស្រុកចំនួន១ពាន់៣រយនាក់
នៅឈូងសមុទ្រប្រទេសនេះ តាមនោះ នាំបរិមាណជនចំណាកស្រុកសរុបដែល
ត្រូវបានសង្គ្រោះចាប់តាំងពីដើមឆ្នាំមកឡើងដល់៧ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ