ជំនាញការអន្តរជាតិកោតសរសើរលើសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម

(VOVWORLD) -  កាសែត The Times of India របស់ឥណ្ឌា នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយរបស់លោក S D Pradhan ទីប្រឹក្សាសន្តិសុខជាតិរង ដោយសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់វៀតណាម កំពុងងើបឡើងវិញ ដោយទស្សនវិស័យវិជ្ជមាននិងរឿងរ៉ាវអំពីកំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺដូចជា “អព្ភូតហេតុ” មួយដែរ។

ជំនាញការអន្តរជាតិកោតសរសើរលើសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1ខ្សែសង្វាក់ផលិតកម្មឧបករណ៍អេឡិចត្រូនិកនៃក្រុមចំកាត់ Bluecom Vina ដែលមានទុនវិនិយោគរបស់កូរ៉េខាងត្បូង  ១០០% នៅមណ្ឌលឧស្សាហកម្ម Trang Due, Hai Phong (រូបថតៈ TTXVN)

ជំនាញការ លោក SD Pradhan បានដកស្រង់ នូវការវាយតម្លៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដោយចាត់ទុកថា សេដ្ឋកិច្ចវៀត ណាមកំពុងងើបឡើងវិញ យ៉ាងវិជ្ជ មានគឺដោយសារតែវៀតណាម បានជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងអនុវត្តកំណែទម្រង់ ក៏ដូចជា ផ្តោតការវិនិយោគលើធនធានមនុស្ស សម្ភារៈ ជាពិសេសតាមរយៈការវិនិយោគសាធារណៈ។ យ៉ាងណាមិញ  សេដ្ឋកិច្ចរបស់វៀត ណាម មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងឈានដល់កម្រិតប្រាក់ចំណូលមធ្យម ពោលគឺ អត្រាកំណើនសេដ្ឋកិច្ចរបស់វៀតណាមមានទទួលបានជាង ៧% គឺខ្ពស់ជាងប្រទេសជាច្រើនក្នុងតំបន់អាស៊ី។

លោករូបនេះបានអះអាងថា ក្នុងរយៈពេលខាងមុខនេះ វៀតណាមនឹងមានឱកាសជំរុញថែមទៀតនូវសមិទ្ធិ ផលសេដ្ឋកិច្ច។ ទន្ទឹមជាមួយគ្នានេះ វៀតណាមអាចឆ្លៀតយករាល់ផលប្រយោជន៍ពីកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីមួយចំនួនជាមួយប្រទេសដទៃទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ