ជំនួបសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាហ្វ្រីកខាងត្បូងលើកទី២

 ជំនួបសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាហ្វ្រីកខាងត្បូងលើកទី២ - ảnh 1
ជំនួបសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាហ្វ្រីកខាងត្បូងលើកទី២

(VOV)_ជំនួបសន្ទនាគោលនយោបាយបាយការពារជាតិវៀតណាម-អាហ្វ្រីកខាងត្បូង លើកទី២ ដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិវៀតណាម និងបណ្ឌិត Samson Makhudi Gulube ​រដ្ឋលេខាធិការក្រសួងការពារ
ជាតិអាហ្វ្រីកខាងត្បូង បានប្រព្រឹត្តទៅនាថ្ងៃទី២៩​មិនា នៅទីក្រុង Pretoria ។នៅក្នុង
ជំនួបនេះ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖សន្តិភាព កិច្ចសហ
ប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិន្នាការ​ស្នូលរបស់អាស៊ី-ប៉ាស៊ីហ្វីក ប៉ុន្តែតំបន់នេះក៏
មានឧបសគ្គមួយចំនួន​អំពីជំលោះ​ដែនដី និងសន្តិសុខក្រៅប្រពៃណីមួយចំនួន។ អំពី
បញ្ហាសមុទ្រខាងកើត ឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានលើកច្បាស់នូវគោល
ជំហររបស់វៀតណាម ​គឺជំលោះទាំងឡាយត្រូវដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើច្បាប់
អន្តរជាតិ។ ស្ដីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ឧត្តមសេនីយ៍ឯក Nguyen Chi Vinh 
​បាន​ចាត់ទុកថា៖ភាគីទាំងពីរត្រូវបង្កើនយន្តការសហប្រតិបត្តិការប្រកបដោយប្រ
សិទ្ធភាព។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក៏បានអះអាងថា៖អាហ្វ្រីក
​ខាងត្បូងជាដៃគូសំខាន់របស់វៀតណាមក្នុងវិស័យនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ