ជំនះពុះពារលើការខ្វះយុទ្ធសាស្ត្រទូទៅស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មក្នុងប្រទេស

(VOVWORLD) - នារសៀលថ្ងៃទី១៨ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាមបានរៀបចំសន្និសីទយកមតិស្ដីពីសេចក្ដីព្រាងនៃយុទ្ធសាស្ត្រអភិវឌ្ឍ ពាណិជ្ជកម្មក្នុងប្រទេសរហូតដល់ឆ្នាំ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣៥។ 

ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Do Thang Hai បានអោយដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ពាណិជ្ជកម្មក្នុងប្រទេសបន្តដើរ តួនាទីសំខាន់ក្នុងការប្រមូលទិញផលិតផល ផ្គត់ផ្គង់ទំនិញសម្រាប់ប្រជាជន និងរួម ចំណែកសំខាន់ទៅក្នុងការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចជាតិផងដែរ។

        លោក Do Thang Hai បានអះអាងថា ក្នុងកាលៈទេសៈដែលវៀតណាម កំពុងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅទៅក្នុងខឿនសេដ្ឋកិច្ចសកល និងការ អភិវឌ្ឍយ៉ាងខ្លាំងក្លានៃបដិវត្តន៍ឧស្សាហកម្ម ៤.០នោះ គឺការចេញផ្សាយយុទ្ធ សាស្ត្រអភិវឌ្ឍពាណិជ្ជកម្មក្នុងប្រទេស នឹងជួយកែលម្អកម្លាំងប្រកួតប្រជែងនៃ បរិយាកាសធ្វើអាជីវកម្មនិងបរិយាកាសគតិយុត្ត ព្រមទាំងលើកស្ទួយសមត្ថភាព ប្រកួតប្រជែងរបស់សហគ្រាសវៀតណាម ជាពិសេសគឺសហគ្រាសខ្នាតតូចនិង មធ្យមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ