ជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Molave៖ ខេត្ត Quang Ngai និងខេត្ត Quang Nam គៀរគរគ្រប់កម្លាំងជួយឧបត្ថម្ភដល់ប្រជាជន

(VOVWORLD) - នាថ្ងៃទី២៩ តុលា តំបន់នានានៅខេត្ត Quang Ngai បានផ្ដោតការយក ចិត្តទុកដាក់លើការងារជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Molave។ 

ការជួសជុលសាលារៀន មូលដ្ឋានសុខាភិបាលនិងខ្សែផ្លូវគមនា គមន៍ដែលត្រូវកកស្ទះដោយសារដើមឈើដួលរលំ ត្រូវបានផ្ដល់អាទិភាពចម្បង។

ជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះ Molave៖ ខេត្ត Quang Ngai និងខេត្ត Quang Nam គៀរគរគ្រប់កម្លាំងជួយឧបត្ថម្ភដល់ប្រជាជន - ảnh 1ខ្យល់ព្យុះ Molave បានបណ្ដាលឲ្យផ្ទះសម្បែងជាច្រើននៅទីក្រុង Quang Ngai រងការខូចខាត។ (រូបថត៖ TTXVN) 

តាមការធ្វើស្ថិតិមិនពេញលេញថា ខេត្ត Quang Ngai មានផ្ទះជាង៨៥ ពាន់ខ្នង រងការខូចខាត ហើយផ្ទះជិត២០០ខ្នងទៀតត្រូវដួលរលំទាំងស្រុង។ ខ្សែផ្លូវគមនាគមន៍ជាច្រើនត្រូវកកស្ទះដោយសារការបាក់ស្រុតដីនិងដើមឈើដួលរលំ។ ខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្ដាលឲ្យផ្ទះរាប់ ពាន់ខ្នងត្រូវលិចជ្រៅនៅក្នុងទឹក។ លេខាគណៈកម្មាធិការបក្សខេត្ត Quang Ngai លោកស្រី Bui Thi Quynh Van បានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្តបាន បញ្ជាណែនាំឲ្យបណ្ដាកងកម្លាំងមានសមត្ថកិច្ចជួយប្រជាជនជួសជុលផ្ទះសម្បែងឲ្យបានឆាប់រហ័សបំផុត។ ចំពោះរាល់ផ្ទះណាដែលមិនទាន់ត្រូវបានជួសជុល អាជ្ញាធរតំបន់នឹងរៀបចំទីស្នាក់នៅជាបណ្ដោះអាសន្នប្រកបដោយសុវត្ថិ ភាពនិងលក្ខណៈរស់នៅដ៏ល្អបំផុតសម្រាប់ប្រជាជន។

ចំពោះការបាក់ស្រុតដីចំនួន២ករណីនៅខេត្ត Quang Nam វិញ ការងារ ស្វែងរកជនរងគ្រោះដែលត្រូវបាត់ខ្លួន កំពុងត្រូវបានកងយោធភូមិភាគ លេខ៥ ខេត្ត Quang Nam និងស្រុក Nam Tra My ដំណើរការយ៉ាង ប្រញាប់ប្រញាល់។ លោក Tran Duy Dung ប្រធានគណៈកម្មាធិការ ប្រជាជនស្រុក Nam Tra My បានឲ្យដឹងថា អាជ្ញាធរកំពុងបន្តជួយដល់ប្រជា ជនអំពីទីស្នាក់នៅជាបណ្ដោះអាសន្ននិងលក្ខណៈចាំបាច់ផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ