ជនរងគ្រោះដោយការប៉ះទង្គិចរវាងបណ្ដាត្រកូលនៅស៊ូដង់ខាងត្បូងកើនឡើង

(VOVWORLD) -នាថ្ងៃទី ១២ ធ្នូ មជ្ឈដ្ឋានមន្ត្រីស៊ូដង់ខាងត្បូងបានឲ្យដឹងថា៖ គិតដល់ពេលនេះ មនុស្សចំនួនជាង ១៧០ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចរវាងបណ្ដាត្រកូលប្រឆាំងគ្នានៅ កុលសម្ព័ន្ធ Dinka ភាគកណ្ដាលប្រទេសនេះនាសប្តាហ៍កន្លងទៅ។
ជនរងគ្រោះដោយការប៉ះទង្គិចរវាងបណ្ដាត្រកូលនៅស៊ូដង់ខាងត្បូងកើនឡើង - ảnh 1 ជនរងគ្រោះដោយការប៉ះទង្គិចរវាងបណ្ដាត្រកូលនៅស៊ូដង់ខាងត្បូងកើនឡើង

 

  (VOVworld) – នាថ្ងៃទី ១២ ធ្នូ មជ្ឈដ្ឋានមន្ត្រីស៊ូដង់ខាងត្បូងបានឲ្យដឹងថា៖ គិតដល់ពេលនេះ មនុស្សចំនួនជាង ១៧០ នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចរវាងបណ្ដាត្រកូលប្រឆាំងគ្នានៅ កុលសម្ព័ន្ធ Dinka ភាគកណ្ដាលប្រទេសនេះនាសប្តាហ៍កន្លងទៅ។ តាមសមាជិកសភា Dharuai Mabor Teny បានឲ្យដឹងថា៖ ចំនួនជនរងគ្រោះបានកើន ២ ដងបើប្រៀបនឹង សប្តាហ៍ទៅមិញ។ មុននេះ បណ្ដារបាយការណ៍បានឲ្យដឹងថា៖ ការប៉ះទង្គិចរវាងត្រកូល Rub និងត្រកូល Pakam បានផ្ទុះឡើងពីថ្ងៃទី ៦ ធ្នូ ដែលបានធ្វើឲ្យមនុស្សចំនួន ៤៥ នាក់ត្រូវស្លាប់ ។ មូលហេតុនៃបណ្ដាការប៉ះទង្គិចដោយអាវុធនេះជាការដណ្តើមដីធ្លី៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ