ជនឥណ្ឌូនេស៊ីរាប់សិបនាក់ចូលរួមក្រុមគាំទ្រ IS នៅហ្វីលីពីន
|
ជនឥណ្ឌូនេស៊ីរាប់សិបនាក់ចូលរួមក្រុមគាំទ្រ IS នៅហ្វីលីពីន |
(VOV)_បណ្ដាមន្ត្រីប្រឆាំងភេរវកម្មឥណ្ឌូនេស៊ី នាថ្ងៃទី២៥តុលា បានអោយដឹងថា៖
អ្នកគាំទ្រក្រុម IS មកពីឥណ្ឌូនេស៊ី កំពុងចេញដំណើរ ចូលរួមកងកម្លាំងនេះ ដោយមាន
ដៃគូនានានៅហ្វីលីពីន។ ប្រការនេះបានបង្កើតឡើងការព្រួយបារម្ភអំពីអំពើហិង្សាឆ្លង
ដែន។ អាជ្ញធរបណ្ដាប្រទេសអាស៊ាន បានលើកកំពស់ស្មារតីប្រុងប្រយ័ត្ន ចាប់ពីពេល
មានការវាយប្រហារដោយគ្រាប់បែក និងកាំភ្លើង នៅទីក្រុង Jakatar (ប្រទេសឥណ្ឌូនេស៊ី)
នាខែមករាឆ្នាំ២០១៦កន្លងទៅ នេះគឺជាសញ្ញាសំគាល់ដំបូងបង្អស់ របស់ IS នៅក្នុងតំបន់៕