ជប៉ុនចោទប្រកាន់នាវាចិនថាបានឈានចូលដែនសមុទ្រនៅជិតប្រជុំកោះមានជម្លោះ

(VOVWORLD) - កងកម្លាំងឆ្មាំសមុទ្រជប៉ុន (JCG) បានជូនដំណឹងថា នាវាយាមល្បាតចិនចំនួន២គ្រឿងបានចាកចេញពីដែនសមុទ្ររបស់ជប៉ុនកាលពីថ្ងៃទី ៥ ខែកក្កដាបន្ទាប់ពីការលុកលុយក្នុងតំបន់នេះអស់រយៈពេល ៣៩ ម៉ោង។
ជប៉ុនចោទប្រកាន់នាវាចិនថាបានឈានចូលដែនសមុទ្រនៅជិតប្រជុំកោះមានជម្លោះ - ảnh 1 ប្រជុំកោះជំលោះដែលជប៉ុនហៅថាកោះ Senkaku រីឯចិនហៅថា Diaoyutai (ទាវយូ) (រូបថត៖ Kyodo/TTXVN)

ទូរទស្សន៍ NHK បានដកស្រង់ព័ត៌មាសពី JCG បានឲ្យដឹងថានាវាយាមល្បាតរបស់ចិនចំនួន ២ គ្រឿងបានលុកលុយចូលដែនសមុទ្រនៃប្រជុំ កោះមានជម្លោះនៅសមុទ្រចិនខាងកើត ដែលនាបច្ចុប្បន្នគ្រប់គ្រងដោយជប៉ុន និងហៅថាកោះ Senkaku រីឯចិនហៅថា Diaoyutai (ទាវយូ) នៅវេលាម៉ោងប្រហែល ២ ទៀបភ្លឺ នាថ្ងៃទី៤ខែកក្កដា ហើយគ្រាន់តែចាកចេញពីតំបន់នេះ នៅវេលាម៉ោង ១៧ ៖ ៤០ ល្ងាច ថ្ងៃទី ៥ខែកក្កដា។ នេះជាការលុកលុយរបស់នាវាចិនចូលដែនសមុទ្រជប៉ុនក្នុងរយៈពេលយូរជាងគេបំផុត ចាប់តាំងពីរដ្ឋាភិបាលជប៉ុនបានទិញកោះមួយចំនួននៅប្រជុំកោះ Senkaku ពីបុគ្គលម្នាក់កាលពីឆ្នាំ ២០១២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ