ជប៉ុនដំណើរការបោះឆ្នោតសភាជាន់ទាបមុនកាលកំណត់

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ តុលា អ្នកបោះឆ្នោតរបស់ជប៉ុនបានចាប់ផ្តើមទៅ បោះឆ្នោតសភាជាន់ទាបនៃប្រទេសនេះមុនកាលកំណត់។
ជប៉ុនដំណើរការបោះឆ្នោតសភាជាន់ទាបមុនកាលកំណត់ - ảnh 1 ជប៉ុនដំណើរការបោះឆ្នោតសភាជាន់ទាបមុនកាលកំណត់

(VOVworld) – នាព្រឹកថ្ងៃទី ២២ តុលា អ្នកបោះឆ្នោតរបស់ជប៉ុនបានចាប់ផ្តើមទៅ បោះឆ្នោតសភាជាន់ទាបនៃប្រទេសនេះមុនកាលកំណត់។ បេក្ខជនចំនួន ១១៨០ នាក់បានចូលរួមក្នុងការបោះឆ្នោតសភាជាន់ទាបជប៉ុនឆ្នាំនេះដើម្បីដណ្តើមអាសនៈ ចំនួន ៤៦៥។ តាមលទ្ធផលនៃការបោះប្រជាមតិមុនពេលបោះឆ្នោត សម្ព័ន្ធភាពកាន់ អំណាចរវាងគណបក្សប្រជាធិបេយ្យសេរីភាព (LDP) និងគណបក្សយុត្តធម៌មាន ឱកាសដណ្តើមបានជ័យជំនះជាច្រើន តាមរយៈនោះ រក្សាបណ្ដាគោលនយោបាយ ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី  Shinzo Abe កំពុងអនុវត្ត។ ក្នុងពេលនោះ គណបក្សប្រឆាំងចំនួន ២ គឺគណបក្សសង្ឃឹមរបស់អភិបាលទីក្រុងតូក្យូ លោកស្រី  Yuriko Koike និងគណបក្សប្រជាធិបតេយ្យ (CDP) អាចទទួលបានអាសនៈចំនួន ៥០ នៅសភាជាន់ទាបតែប៉ុណ្ណោះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ