ជប៉ុននិងចិនមានគោលបំណងរៀបចំការសន្ទនាថ្នាក់រដ្ឋអំពីជំលោះ ប្រជុំកោះលើសមុទ្រ Hoa Tung

ជប៉ុននិងចិនមានគោលបំណងរៀបចំការសន្ទនាថ្នាក់រដ្ឋអំពីជំលោះ ប្រជុំកោះលើសមុទ្រ Hoa Tung   - ảnh 1
ប្រជុំកោះលើសមុទ្រ Hoa Tung ដែលតាមភាសារជប៉ុន ហៅថា៖ Senkaku និងភាសារចិនហៅថា៖ Dao Yu។ (Image: Vietnam+)

(VOVworld) – ក្រោយរយៈពេល ២ ថ្ងៃ ពិភាក្សាអំពីរាល់បញ្ហាទាក់ទិនដល់តំបន់
ដែនដីប្រវតិ្តសាស្ត្រនិងសន្តិសុខក្នុងវេទិការមួយ ដែលបានប្រព្រឹត្តទៅ នៅទីក្រុង
ប៉េកាំង (ចិន) នាថ្ងៃទី ២៧ តុលា បណ្ដាអ្នកជំនាញការរបស់ជប៉ុននិងចិនបាន
ចេញសេចក្តីថ្លែងការ រួមដោយបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់រៀបចំការ
សន្ទនាទ្វេភាគីថ្នាក់រដ្ឋ ដើម្បី បន្ធូស្រាលភាពតានតឹងទាក់ទិនដល់ជំលោះ
អាធិបតេយ្យភាពជុំវិញប្រជុំកោះលើសមុទ្រ Hoa Tung  ដែលតាមភាសារជប៉ុន
ហៅថា៖ Senkaku និងភាសារចិនហៅថា៖ Dao Yu។ អ្នកជំនាញការចំនួន ៨០ រូបក៏បានអំពាវនាវឲ្យជប៉ុននិងចិន​ដោះស្រាយជំលោះដោយសន្តិវិធី ហើយដក
ចេញមេរៀនប្រវត្តិសាស្ត្រសំដៅ អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ