ជប៉ុនបានពិចារណាបន្ធូរបន្ថយការឆ្លងដែនសម្រាប់ប្រទេសមួយចំនួនក្នុងនោះមានវៀតណាម

(VOVWORLD) - នៅដំណាក់កាលដំបូង ក្រៅពីវៀតណាមនៅមានប្រទេសថៃ អូស្ត្រាលីនិងនូវែលសេឡង់ផង។ 

រដ្ឋាភិបាលជប៉ុនគ្រោងនឹងបន្ធូរបន្ថយការរឹតត្បិតការឆ្លងដែនសម្រាប់ប្រទេសមួយចំនួន ចំពេលដែលការរីករាលដាលនៃជំងឺ COVID-19  កំពុងរីករាលដាលពាសពេញពិភពលោក។ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ ដែលនឹងទទួលបានអាទិភាពក្នុងការឆ្លងដែនចូលប្រទេសជប៉ុន។

នៅដំណាក់កាលដំបូង ក្រៅពីវៀតណាមនៅមានប្រទេសថៃ អូស្ត្រាលីនិងនូវែលសេឡង់ផង។ បច្ចុប្បន្ន បទហាមឃាត់ការឆ្លងដែនជាបណ្តោះអាសន្ន ដោយសារការរីករាលដាលនៃជំងឺ COVID-19 ដល់ចុងខែមិថុនានឹងផុតសុពលភាព ហេតុដូច្នេះ សម្រាប់ប្រទេសនិងតំបន់ដែលស្ថិតក្នុងការអាទិភាពបន្ធូរបន្ថយនោះ យ៉ាងហោចណាស់ គឺក្នុងខែកក្កដា អាចចូលទៅកាន់ប្រទេសជប៉ុនបាន។ ប្រទេសវៀតណាម ថៃ អូស្រ្តាលីនិងនូវែលសេឡង់បានរាំងស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVÍ-19 ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ