ជប៉ុន​បាន​យល់ព្រម ​ចូលរួម​បណ្តាញខ្សែ​ទូរស័ព្ទបន្ទាន់​​របស់​​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន

(VOVWORLD) - នៅថ្ងៃទី ២៨ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានឲ្យដឹងថា ជប៉ុននឹងចូលរួមបណ្តាញខ្សែទូរស័ព្ទបន្ទាន់រវាងបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន។ បច្ចុប្បន្ន ប្រ៊ុយណេកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២១។
ជប៉ុន​បាន​យល់ព្រម ​ចូលរួម​បណ្តាញខ្សែ​ទូរស័ព្ទបន្ទាន់​​របស់​​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន - ảnh 1រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ (រូបថត៖ Kyodo/TTXVN)

នៅក្នុងសន្និសីទតាមអនឡាញជាមួយរដ្ឋមន្ត្រីការពារជាតិទីពីរ របស់ប្រ៊ុយណេ លោក Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof នៅថ្ងៃទី ២៨ ខែធ្នូ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi បានឲ្យដឹងថា ជប៉ុននឹងចូលរួមបណ្តាញខ្សែទូរស័ព្ទបន្ទាន់រវាងបណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន។ បច្ចុប្បន្ន ប្រ៊ុយណេកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២១។

កាយវិការនេះ បានប្រព្រឹត្តិទៅបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាននិងដៃគូ រួមមានអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ រុស្ស៊ី កូរ៉េខាងត្បូងនិងអាមេរិក បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតកាលពីខែមិថុនា ស្តីពីការពង្រីកបណ្តាញខ្សែទូរស័ព្ទបន្ទាន់។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិទីពីររបស់ប្រ៊ុយណេបានស្វាគមន៍ចំពោះការចូលរួមរបស់ជប៉ុន ក្នុងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងផ្ទាល់អាស៊ាន (ADI)។ តាមផែនការ ទីក្រុងតូក្យូនឹងចូលរួម ADI ជាផ្លូវការនៅឆ្នាំ២០២២ ឬ ក្រោយនោះ បន្ទាប់ពីបណ្តាញទូខ្សែរស័ព្ទបន្ទាន់រវាងអាស៊ាននិងជប៉ុនត្រូវបានបង្កើតឡើង៕

 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ