ជប៉ុនប្រឆាំងជំទាស់នាវាខួងស៊ើបអង្កេតរបស់ចិនធ្វើសកម្មភាពនៅសមុទ្រ Hoa Tung

ជប៉ុនប្រឆាំងជំទាស់នាវាខួងស៊ើបអង្កេតរបស់ចិនធ្វើសកម្មភាពនៅសមុទ្រ Hoa Tung - ảnh 1
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១ វិច្ចិកា រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida
ប្រកាសថា រដ្ឋាភិបាលប្រទេសនេះ បានប្រគល់កំណត់ទូតតវ៉ាទៅភាគីចិន ក្រោយពី
រកឃើញនាវាខួងស៊ើបអង្កេតរបស់ប៉េកាំង ធ្វើសកម្មភាពនៅជិតអណ្ដូងឧស្ម័ននៅ
សមុទ្រ Hoa Tung។ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន លោក Kishida បាន
សំដែងការសោកស្ដាយចំពោះការដែលចិនបន្តមានសកម្មភាពធ្វើ អាជីវកម្មដោយ
ឯកតោភាគីនៅសមុទ្រ Hoa Tung បើទោះបីជាជប៉ុនបានប្រឆាំង ជំទាស់ជាច្រើន
លើកច្រើនសារក្នុងកាលៈទេសៈដែលដែនសមុទ្ររវាងប្រទេស ទាំងពីរនេះមិនទាន់
បានកំណត់នៅឡើយក្ដី។ ជប៉ុនបានអំពាវនាវជាច្រើនលើកច្រើនសារឲ្យចិនបញ្ចប់
កម្មវិធីធ្វើអាជីវកម្ម ធនធានធម្មជាតិនៅជិតខ្សែបន្ទាត់ដែលតូក្យូស្នើ សំដៅបែងចែក
តំបន់ផ្ដាច់មុខ សេដ្ឋកិច្ច (EEZ) រវាងប្រទេសទាំងពីរនៅសមុទ្រ Hoa Tung។នា
បច្ចុប្បន្នមាន ស្ថានីយខួងចំនួន១៦របស់ចិនធ្វើសកម្មភាពនៅជិតខ្សែបន្ទាត់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ