ជប៉ុនពន្យារពេលដាក់ទណ្ឌកម្មទៅលើ ស.ប​​.ប កូរ៉េ

(VOVWORLD) -      នាថ្ងៃទី ២០ ខែមីនា សារព័ត៌មានជប៉ុនបានចេញផ្សាយថា រដ្ឋាភិបាលប្រទេសនេះនឹងពន្យារពេលដាក់ទណ្ឌកម្មដោយឯកតោភាគីទៅលើកូរ៉េខាងជើងក្នុងរយៈពេល ២ ឆ្នាំបន្ថែមទៀត។
ជប៉ុនពន្យារពេលដាក់ទណ្ឌកម្មទៅលើ ស.ប​​.ប កូរ៉េ - ảnh 1 ជប៉ុនពន្យារពេលដាក់ទណ្ឌកម្មទៅលើ ស.ប.ប កូរ៉េ

នៅក្នុងសម័យប្រជុំរបស់គណៈកម្មការកិច្ចការបរទេសគណៈបក្ស LDP នាថ្ងៃដដែលនោះ ក្រសួងការបរទេសជប៉ុនបានបំភ្លឺថា ការពន្យារពេលដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើងក្នុងរយៈពេល ២ ឆ្នាំបន្ថែមទៀត ដោយសារតែកិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិក និងកូរ៉េខាងជើង បានបញ្ចប់ដោយមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយ ស្តីពីការរំលាយអាវុធនុយក្លេអ៊ែរនោះទេ។ សមាជិក គណៈបក្ស LDP មួយចំនួនដែលចូលរួមកិច្ចប្រជុំនេះ បានយល់ព្រមជាមួយទស្សនៈរបស់រដ្ឋអំណាច និងបានអះអាងថាគប្បីបន្តរក្សាកាយវិការនេះជាដាច់ខាត ជាមួយកូរ៉េខាងជើង។ ក្នុងចំណោមបទដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់      ជប៉ុនទៅលើកូរ៉េខាងជើង រួមមានបទដាក់ទណ្ឌកម្មចំនួន ២ នឹងផុតកំណត់នៅថ្ងៃទី ១៣ ខែមេសា ពោលគឺបទបញ្ជាហាមឃាត់នាំចេញនាំចូលដ៏ទូលំទូលាយជា មួយកូរ៉េខាងជើង និងបទបញ្ជាហាមឃាត់នាវាដែលធ្លាប់ចុះចតនៅកំពង់ផែកូរ៉េខាងជើង ត្រូវបានអនុញ្ញាតឱ្យចុះចតនៅកំពង់ផែជប៉ុនវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ