ជប៉ុនព្រមានថាកូរ៉េខាងជើងត្រៀមរៀបចំបាញ់បង្ហោះកាំជ្រួចមីស៊ីល

(VOVWORLD) - នាថ្ងៃទី២៨ វិច្ឆិកា ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុនឲ្យដឹងថា រដ្ឋាភិបាល ប្រទេសនេះកំពុងនៅក្នុងស្ថានការណ៍ប្រុងប្រយ័ត្ន ក្រោយពីទទួលបានសញ្ញា ទូរទស្សន៍ដែលសរឲ្យឃើញថាកូរ៉េខាងជើងអាចកំពុងត្រៀមរៀបចំឲ្យការបាញ់ បង្ហោះកាំជ្រួចមីស៊ីល។

ជប៉ុនព្រមានថាកូរ៉េខាងជើងត្រៀមរៀបចំបាញ់បង្ហោះកាំជ្រួចមីស៊ីល - ảnh 1 ការបាញ់បង្ហោះកាំជ្រួចរយៈចម្ងាយមធ្យមប្រភេទ Hwasong-១២ របស់កូរ៉េខាងជើង (រូបថត៖ AFP/TTXVN)

ប៉ុន្តែ តាមទីភ្នាក់ងារសារព័ត៌មាន Kyodo ថា ដោយសារ រូបភាពពីផ្កាយរណបមិនបង្ហាញឲ្យឃើញនូវកាំជ្រួចនុយក្លេអ៊ែរមួយគ្រាប់ឬជើង ទម្របាញ់រ៉ុក្កែតចល័តណាមួយទេ គឺសញ្ញាពោលខាងលើអាចទាក់ទិនដល់សកម្ម ភាពហ្វឹកហាត់របស់កងទ័ពកូរ៉េខាងជើងតែប៉ុណ្ណោះ។ ក្នុងពេលនោះ អ្នកនាំពាក្យវិមានបញ្ចកោណ វរសេនីយ៍ឯក Robert Manning ឲ្យដឹងថា ស្ថាប័ននេះនៅបន្តឃ្លាំមើលយ៉ាងដិតដល់ចំពោះសកម្មភាព កាំជ្រួចនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក្រោយពីទទួលបានព័ត៌មានពោលខាង លើពីភាគីជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ