ជប៉ុនយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម

(VOVWORLD) - ទទួលសេចក្តីអញ្ជើញរបស់រដ្ឋជប៉ុន ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៨។ 
ជប៉ុនយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម - ảnh 1 ជប៉ុនយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងមិត្តភាពជាមួយវៀតណាម

ទទួលសេចក្តីអញ្ជើញរបស់រដ្ឋជប៉ុន ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវនឹងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ២ មិថុនា ឆ្នាំ ២០១៨។ ឆ្លើយសម្ភាសនៃអ្នកយកព័ត៌មាន វិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានឲ្យដឹងថា៖

«នាបច្ចុប្បន្ន ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរសុទ្ធតែវាយតំលៃថា ទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុននៅស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរ បំផុតក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែ នាពេលខាងមុខ ទំនាក់ទំនងទ្វេភាគីពោរពេញ ទៅដោយយថាទស្សន៍អភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត។ ទីមួយគឺ ទំនាក់ទំនង រវាងប្រទេសទាំងពីរអស់រយៈពេល ៤៥ ឆ្នាំកន្លងទៅទទួលបានការបោះជំហាន លេចធ្លោ ដែលជាគ្រឹះស្ថានដ៏សែនសំខាន់ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី លើគ្រប់វិស័យនាពេលខាងមុខ។ ទីពីរគឺ ពីតម្រូវការផលប្រយោជន៍នៃភាគី និមួយៗ។ ជប៉ុនដើរតួនាទីសំខាន់ក្នុងគោលការណ៍អភិវឌ្ឍន៍របស់បក្សរដ្ឋវៀត ណាម។ ទីបីគឺវៀតណាមនិងជប៉ុនបានចរចាយ៉ាងសកម្មដើម្បីឆ្ពោះទៅការចុះ ហត្ថលេខាកិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិងជឿនលឿនឆ្លងអាស៊ីប៉ាស៊ីហ្វិក (CPTPP) ដែលនឹងបើកចេញយថាទស្សន៍សហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតសំរាប់ប្រទេសទាំងពីរនាអនាគត។»

        លោក Nguyen Quoc Cuong  បានឲ្យដឹងថែមទៀតថា៖ ស្តីពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ វៀតណាមនិងជប៉ុនចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្រដូចគ្នា។ ប្រទេសទាំងពីរមានទស្សនៈស្រដៀងគ្នាក្នុងបញ្ហាសមុទ្រខាងកើត។ វៀតណាមវាយតំលៃខ្ពស់ចំពោះគោលជំហរមុនក៏ដូចជាក្រោយរបស់ជប៉ុនដែល គាំទ្រវៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរសុទ្ធតែឯកភាពថា៖ បញ្ហាលើសមុទ្រខាងកើតត្រូវដោះស្រាយដោយសន្តិវិធី មិនគំរាមកំហែង មិនប្រើ ប្រាស់អាវុធដោយឈរលើច្បាប់អន្តរជាតិពិសេសគឺសន្ធិសញ្ញាអន្តរជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ