ជប៉ុនរកឃើញនាវាចារកម្មរបស់ចិននៅឆ្ងាយឆ្នេរសមុទ្រឧបទី្វប Boso

(VOVworld) - ក្រសួងការពារជាតិជប៉ុននាថ្ងៃទី២៦ ធ្នូ បានឲ្យដឹងថា កម្លាំងមាន
សមត្ថកិច្ចប្រទេសនេះបានរកឃើញនាវាចារកម្មមួយរបស់កងទ័ពជើងទឹកចិននៅ
ជិតលំហរសមុទ្រឧបទ្វីប Boso នៃខេត្ត Chiba ភាគខាងជើងជប៉ុន។នាវាចិនមិន
រំលោភទៅលើដែនសមុទ្រជប៉ុនទេ ប៉ុន្តែវាធ្វើដំណើរទៅវិញទៅ មកនៅតំបន់ជិត
រដ្ឋធានីតូក្យូ។ជប៉ុនបានសំដែងការព្រួយបារម្ភអំពីរឿងហេតុ ពោលខាងលើជាមួយ
ភាគីចិនតាមរយៈកាណាលការទូតមួយ ព្រមទាំងក្រសួង ការពារជាតិជប៉ុនកំពុង
ស៊ើបអង្កេតរឿងហេតុនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ