ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងវៀតណាម និងកម្ពុជា

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ឆ្នាំ ១៩៧៦ - ២៤ មិថុនា ២០១៧)
ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងវៀតណាម និងកម្ពុជា - ảnh 1 ជួបប្រាស្រ័យ ផ្លាស់ប្ដូរបទពិសោធន៍រវាងនាយទាហានវ័យក្មេងវៀតណាម និងកម្ពុជា

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (២៤ មិថុនា ឆ្នាំ ១៩៧៦ - ២៤ មិថុនា ២០១៧) នាថ្ងៃទី ១៣ កញ្ញា បញ្ជាការដ្ឋានទីក្រុងហូជីមិញ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ នៃកងទ័ពប្រជាជនវៀតណាម បានរួមសហការជាមួយបញ្ជាការដ្ឋាន យោធភូមិភាគពិសេស នៃកងយោធពលខេមរភូមិន្ទ រៀបចំកិច្ចសន្ទនា “នាយទាហានវ័យក្មេងបញ្ជាការដ្ឋានទីក្រុងហូជីមិញកងយោធភូមិភាគ ៧ នៃកងទ័ពប្រជាជនវៀតណាម និងនាយទាហានវ័យក្មេងបញ្ជាការដ្ឋានយោធភូមិភាគពិសេស នៃកងយោធពលខេមរភូមិន្ទ ៖ សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង”។ នៅទីនេះ នាយទាហានវ័យក្មេងវៀតណាម និងកម្ពុជាបានអះអាងថា នឹងសកម្មអនុវត្តភារកិច្ចទំនាក់ទំនងការទូតការពារជាតិ ហើយរួមចំណែកសាងក្ដីជឿទុកចិត្តរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទកម្ពុជា ក្នុងនោះមានបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស នៃកងយោធពលខេមរភូមិន្ទ ។ តាមនោះរួមវិភាគទានរក្សារឹងមាំបរិយាកាសសន្តិភាព បង្កលក្ខណៈងាយស្រួលសម្រាប់បុព្វហេតុកសាង និងការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ