ជួបប្រាស្រ័យជាមួយនិស្សិតឡាវនិងកម្ពុជាក្នុងឱកាសបុណ្យ Bunpimay និងបុណ្យ ចូលឆ្នាំថ្មី

(VOVWORLD) - ក្នុងបរិយាកាសសុខុដមរមនា និស្សិតឡាវនិងកម្ពុជាជាង៥០០ នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី បានអនុវត្តន៍ពិធីចង់ដៃ ស្រោចទឹក និងជូន កម្រងផ្កា។
ជួបប្រាស្រ័យជាមួយនិស្សិតឡាវនិងកម្ពុជាក្នុងឱកាសបុណ្យ Bunpimay និងបុណ្យ ចូលឆ្នាំថ្មី - ảnh 1 ការសម្ដែងសិល្បៈមួយឈុតរបស់និស្សិតឡាវនៅកម្មវិធី (រូបថត៖ TTXVN)

  នាថ្ងៃទី១០ ខែមេសា ថ្នាក់ដឹកនាំទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានជួបប្រាស្រ័យជាមួយនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ តាមមហាវិទ្យាល័យនានានៃទីក្រុងក្នុងឱកាសបុណ្យ Bunpimay និងបុណ្យចូល ឆ្នាំថ្មីប្រពៃណី។ ក្នុងបរិយាកាសសុខុដមរមនា និស្សិតឡាវនិងកម្ពុជាជាង៥០០ នាក់ក្នុងសម្លៀកបំពាក់ប្រពៃណី បានអនុវត្តន៍ពិធីចង់ដៃ ស្រោចទឹក និងជូន កម្រងផ្កា។

        ថ្លែងនៅទីនេះ លោកTran Luu Quang លេខាអចិន្រ្តៃយ៍រងនៃគណៈកម្មាធិ ការបក្សទីក្រុង ហូជីមិញបានជូនពរឆ្នាំថ្មីសិរីសួរស្ដីចំពោះនិស្សិតឡាវនិងកម្ពុជា ទាំងអស់ដែលកំពុងសិក្សារៀនសូត្រនៅទីក្រុង។ លោកបានសង្កត់ធ្ងន់ថា៖

        “យុវជននៃប្រទេសទាំងបីនឹងជាកត្តាដ៏សំខាន់ណាស់ក្នុងការតភ្ជាប់និងរឹត បន្តឹងចំណងមិត្តភាព។ យើងខ្ញុំជឿជាក់ថា បណ្ដានិស្សិតឡាវនិងកម្ពុជានឹងរួម ចំណែករឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពមិត្តភាពដ៏ស្និទ្ធិស្នាលរវាងប្រជាជននៃប្រទេសទាំងបី។ មិត្តទាំងអស់គ្នានឹងជាអ្នកពូនជ្រុំអោយទំនាក់ទំនងដ៏ល្អ ប្រសើររវាងប្រទេសទាំងបី រួមចំណែកកសាងប្រទេសខ្លួនអោយកាន់តែរីកចម្រើន និងសម្បូររុងរឿង ឆ្ពោះទៅរកគោលដៅកសាងសហគមន៍អាស៊ានប្រកបដោយ សន្តិភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ”។

        ចំណែកឯមិត្ត ជៀ គីមហៀង និស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅ សាកលវិទ្យា ល័យពហុវិទ្យាទីក្រុងហូជីមិញបានចែករំលែកថា៖

        “ពេលដែលទៅរៀននៅឯបរទេសហើយបានចូលរួមពិធីជួបជុំយ៉ាងដូច្នេះ ធ្វើអោយខ្ញុំមានចំណាប់អារម្មណ៍មិនឯកតោតែម្នាក់ឯងទេ ព្រោះថាខ្ញុំបានជួបជុំជាមួយ មិត្តភក្តិហើយត្រូវបានគេយកចិត្តទុកដាក់សួរសុខទុក្ខ។ ខ្ញុំនឹងឧស្សាហ៍ព្យាយាម សិក្សារៀនសូត្រហើយបញ្ចប់ការសិក្សាអោយបានល្អ ហើយបន្ទាប់នោះប្រសិនបើ មានឱកាសខ្ញុំនឹងជួយឧបត្ថម្ភប្រទេសវៀតណាមវិញដូចជាចូលរួមចលនានិទាឃ រដូវស្ម័គ្រចិត្តនិងការងារសង្គមនានាផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ