ជម្ងឺរាតត្បាត Covid-19៖ វៀតណាមកត់ត្រាករណីវិជ្ជមានមួយនាក់បន្ថែមទៀតដែលវិលត្រឡប់មកពីបរទេស

(VOVWORLD) - ចំនួនអ្នកឆ្លងជម្ងឺសរុបនៅវៀតណាមរហូតមកដល់ពេលនេះមាន ១២០៧នាក់ ក្នុងនោះមាន១០៦៩នាក់បានជាសះស្បើយ។ 

យោងតាមព័ត៌មានពីគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង នឹងជម្ងឺរាតត្បាត Covid-19 ថា គិតពីវេលាម៉ោង១៨ថ្ងៃទី៤ វិច្ឆិកា ដល់វេលា ម៉ោង៦ថ្ងៃទី៥ វិច្ឆិកា វៀតណាមបានកត់ត្រាករណីឆ្លង Covid-19 មួយនាក់ បន្ថែមទៀត ដែលទើបតែវិលមកប្រទេសវិញ ហើយត្រូវបានធ្វើ ចត្តាឡីស័កភ្លាម។

ចំនួនអ្នកឆ្លងជម្ងឺសរុបនៅវៀតណាមរហូតមកដល់ពេលនេះមាន ១២០៧នាក់ ក្នុងនោះមាន១០៦៩ នាក់បានជាសះស្បើយ។ វៀតណាមក៏ បានកត់ត្រាករណីស្លាប់ចំនួន៣៥នាក់ដោយសារជម្ងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ