ជម្លោះនៅ Nagorno-Karabakh ៖ ការប្រយុទ្ធគ្នានៅតែប្រព្រឹត្តទៅដ៏សហាវ

(VOVWORLD) - នាថ្ងៃទី ៦ ខែតុលា ការប៉ះទង្គិចគ្នារវាងកងកម្លាំងអាមេនី និងអាហ្សែបៃ នៅតែបន្តផ្ទុះឡើងដ៏សាហាវនៅក្នុងតំបន់ Nagorno-Karabakh ទោះបីជាមានការធ្វើអន្តរាគមន៍យ៉ាងខ្លាំងពីកម្លាំងអន្តរជាតិក៏ដោយ។
ជម្លោះនៅ Nagorno-Karabakh ៖ ការប្រយុទ្ធគ្នានៅតែប្រព្រឹត្តទៅដ៏សហាវ - ảnh 1 រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បានសង្កត់ធ្ងន់ថាមានការអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ Nagorno-Karabakh (រូបថត៖ Reuters)

កងកម្លាំងអាមេនីនៅតំបន់ Nagorno-Karabakh បានឲ្យដឹងថាមានទាហាន ២១ នាក់បន្ថែមទៀតត្រូវបានស្លាប់នៅក្នុងការប្រយុទ្ធជាមួយអាស៊ែបៃហ្សង់ ដែលធ្វើអោយចំនួនទាហានសរុបត្រូវបានស្លាប់នៅក្នុងទឹកដីនេះ កើនឡើងដល់ ២៤៤ នាក់ ចាប់តាំងពីមានជម្លោះនេះបានផ្ទុះឡើងកាលពីថ្ងៃទី ២៧ ខែកញ្ញាកន្លងមក។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងការបរទេសទួរគី លោក Mevlut Cavusoglu ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្សែបែហ្សង់ដើម្បីពិភាក្សាអំពីស្ថានភាពនេះ បន្ទាប់ពីប្រទេសជាច្រើនរួមមានអាមេរិក រុស្ស៊ី និងបារាំងបានអំពាវនាវឱ្យភាគីដែលមានជម្លោះ ឈប់បាញ់គ្នាដោយគ្មានលក្ខខណ្ឌផងដែរ។ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិច (ណាតូ) លោក Jens Stoltenberg ក៏បានអំពាវនាវឲ្យប្រទេសទួរគី ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អាស៊ែបៃហ្សង់ ត្រូវប្រើប្រាស់ឥទ្ធិពល "គួរឲ្យកត់សម្គាល់" របស់ខ្លួន ដើម្បីជួយបន្ធូរបន្ថយជម្លោះនៅតំបន់ Nagorno- Karabakh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ