ជម្លោះនៅតំបន់ Nagorno-Karabakh ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារទៅលើតំបន់ទីប្រជុំជន

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិសង្ឃឹមថាអាមេនីនិងអាស៊ែបៃហ្សង់ នឹងគោរពឲ្យបានពេញលេញតាមការសន្យាក្នុងកិច្ចព្រមព្រៀងឈប់បាញ់មនុស្សធម៌ថ្មី ព្រមទាំងបន្តការចរចារគ្នាឡើងវិញឲ្យបានជាក់ស្តែងក្រោមការសម្រុះសម្រួលរបស់ក្រុម Minsk នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)
ជម្លោះនៅតំបន់ Nagorno-Karabakh ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារទៅលើតំបន់ទីប្រជុំជន - ảnh 1លោក Timur Haligov ជាជនជាតិទួរគី ដើមកំណើតអាស៊ែបៃហ្សង់ អោបសពកូនស្រីអាយុ ១០ ខែរបស់គាត់ឈ្មោះ Narin ដែលត្រូវបានសម្លាប់ដោយការបាញ់ផ្លោងនៅពេលយប់ដោយកងកម្លាំងអាមេនីក្នុងពិធីបុណ្យសពមួយនៅទីក្រុង Ganja ប្រទេស Azerbaijan (រូបថតៈ Can Erok / DHA Via AP) 

អគ្គលេខាធិការ អ. ស. ប លោក Antonio Guterres កាលពីថ្ងៃទី ១៨ ខែតុលា បានថ្កោលទោសរាល់ការវាយប្រហារទៅលើតំបន់ទីប្រជុំជនទាំងក្នុងនិង   ជុំវិញតំបន់ជម្លោះ Nagorno-Karabakh ក្នុងបរិបទដែលភាគីអាមេនីនិងអាហ្សែបែហ្សង់បានចោទប្រកាន់គ្នាពីបទរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ និងមនុស្សធម៌ថ្មីៗបំផុត ដែលមានសុពលភាពចាប់ពីថ្ងៃទី ១៨ ខែតុលា។

អគ្គលេខាធិការអ. ស. ប លោក Antonio Guterres បានប្រកាសថាការវាយប្រហារដោយរាយពពាយទៅលើតំបន់ទីប្រជុំជនគ្រប់ទីកន្លែង សម្បីតែនៅតំបន់ Stepanakert / Khankendi និងកន្លែងផ្សេងទៀតនៅក្នុងនិងជុំវិញតំបន់ជម្លោះ Nagorno-Karabakh  ក៏ជាចំណុចដែលមិនអាចទទួលយកបានទាំងស្រុងនោះ  ឡើយ។ អគ្គលេខាធិការអង្គការសហប្រជាជាតិសង្ឃឹមថាអាមេនីនិងអាស៊ែបៃហ្សង់ នឹងគោរពឲ្យបានពេញលេញតាមការសន្យាក្នុងកិច្ចព្រមព្រៀងឈប់បាញ់មនុស្សធម៌ថ្មី ព្រមទាំងបន្តការចរចារគ្នាឡើងវិញឲ្យបានជាក់ស្តែងក្រោមការសម្រុះសម្រួលរបស់ក្រុម Minsk នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ