ជួយជនចាស់ជរា និងជនពិការធ្វើដំណើរតាមរយៈជណ្ដើរយន្តរាងកៅអី និង​ជណ្ដើ​រយន្តលើកដាក់រទេសរុញ

(VOVWORLD) -ដើម្បីជួយសម្រួលជនចាស់ជរា និងជនពិការវៀតណាម ក្នុងការធ្វើដំណើរ និងបំពេញការងារនោះ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) និងក្រុមហ៊ុនភាគហ៊ុន Syntex (ជប៉ុន)បានអនុវត្តគម្រោងសិក្សាស្រាវជ្រាវ ដើម្បីផលិតកម្ម ជណ្ដើរយន្តរាងកៅអី និងជណ្ដើរយន្តលើកដាក់រទេសរុញសម្រាប់ជនចាស់ជរា និងជនពិការនៅវៀតណាម។
ជួយជនចាស់ជរា និងជនពិការធ្វើដំណើរតាមរយៈជណ្ដើរយន្តរាងកៅអី និង​ជណ្ដើ​រយន្តលើកដាក់រទេសរុញ - ảnh 1 សកម្មភាពជួយជនចាស់ជរា (រូបថត៖ vnanet.vn)

នាព្រឹកថ្ងៃទី ១៧ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរួមសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន  (JICA) និងក្រុមហ៊ុនភាគហ៊ុន Syntex (ជប៉ុន) រៀបចំកិច្ចសន្ទនា ដោយប្រធានបទ សិក្សាស្រាវជ្រាវផលិតកម្មជណ្ដើរយន្តរាងកៅអី និងជណ្ដើរយន្តលើកដាក់រទេសរុញសម្រាប់ជនចាស់ជរា និងជនពិការនៅវៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Cao Thi Thanh Thuy អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច) បានឲ្យដឹងថា៖ ដើម្បីជួយសម្រួលជនចាស់ជរា និងជនពិការវៀតណាម ក្នុងការធ្វើដំណើរ និងបំពេញការងារនោះ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច រួមជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) និងក្រុមហ៊ុនភាគហ៊ុន Syntex (ជប៉ុន)បានអនុវត្តគម្រោងសិក្សាស្រាវជ្រាវ ដើម្បីផលិតកម្ម ជណ្ដើរយន្តរាងកៅអី និងជណ្ដើរយន្តលើកដាក់រទេសរុញសម្រាប់ជនចាស់ជរា និងជនពិការនៅវៀតណាម លោកស្រី Cao Thi Thanh Thuy បានមានប្រសាសន៍ថា៖

“នាបច្ចុប្បន្ននេះ វៀតណាមមានចំនួនប្រជាជនប្រមាណ ៨% គឺជាជនពិការ ដែល មានតម្រូវការជំនួយឧបត្ថម្ភខាងសង្គម និងជំរុញការអនុវត្តន៍សិទ្ធិរបស់ជនពិការ។ ជាពិសេសគឺធានាឲ្យជនពិការ អាចសម្របខ្លួន ក្នុងបរិបទ អភិវឌ្ឍន៍ ដោយចីរភាព របស់វៀតណាម។ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍ ក្នុងការ អនុវត្តន៍សិទ្ធិរបស់ជនពិការនោះ យើងខ្ញុំបានសិក្សា ពិចារណាលើលទ្ធភាពជួយសម្រួល ហើយអាចឆ្ពោះទៅរកការផលិតឧបករណ៍សម្រាប់ជនពិការនៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ