ជួយឧបត្ថម្ភ ២០០.០០០ ដុល្លារអាមេរិកសម្រាប់ការចាប់ផ្ដើមអាជីវកម្ម (Start-up) នៅវៀតណាម

(VOVWORLD) - កិច្ចសហប្រតិបត្តិការជាមួយ ELSA គឺជាសកម្មភាពដែលមានអត្ថន័យសម្រាប់សហគមន៍  Start-up របស់វៀតណាម ព្រមទាំងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍សមត្ថភាពសម្រាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិតរបស់វៀតណាមផងដែរ
ជួយឧបត្ថម្ភ ២០០.០០០ ដុល្លារអាមេរិកសម្រាប់ការចាប់ផ្ដើមអាជីវកម្ម (Start-up) នៅវៀតណាម - ảnh 1ពិធីចុះហត្ថលេខារវាងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ទីផ្សារនិងវិទ្យាសាស្ត្រនិងសហគ្រាសបច្ចេកវិទ្យា (NATEC) និង Ai20X (តំបន់ Silicon Valley) ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិតរបស់វៀតណាម។ (រូបថត៖ TTXVN)

ការិយាល័យនៃគម្រោងការណ៍ជួយឧបត្ថម្ភដល់ប្រព័ន្ធអេកូឡូស៊ីនៃការចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិតជាតិ (គម្រោងការណ៍លេខ ៨៤៤) នៃក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទើបតែបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ Startup ELSA ដើម្បីផ្តល់កញ្ចប់ជំនួយឧបត្ថម្ភមួយ ដោយមានទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ក្នុងការលើកកម្ពស់សមត្ថភាពនិយាយភាសាអង់គ្លេសសម្រាប់សហគ្រាសចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិត នៅលើកម្មវិធីរៀនរបៀបបញ្ចេញសម្លេងភាសាអង់គ្លេស ELSA Speak ផងដែរ។

យោងតាមលោក Pham Hong Quat ប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងសហគ្រាសផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយ ELSA គឺជាសកម្មភាពដែលមានអត្ថន័យសម្រាប់សហគមន៍  Start-up របស់វៀតណាម ព្រមទាំងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍សមត្ថភាពសម្រាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្មនិងច្នៃប្រឌិតរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ