ជួយឧបត្ថម្ភដល់ជនពិការនៅខេត្តចំនួន៧ដែលត្រូវរោយជាតិគីមីពុលពណ៌លឿងទុំ/dioxin

(VOVWORLD) - គម្រោងជួយឧបត្ថម្ភដល់ជនពិការវៀតណាមនេះ គឺសំដៅអនុវត្តជាក់ស្ដែង អនុស្សរណៈយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខារវាងការិយាល័យ ៧០១ និង USAID នាខែមេសាឆ្នាំ២០១៩។
ជួយឧបត្ថម្ភដល់ជនពិការនៅខេត្តចំនួន៧ដែលត្រូវរោយជាតិគីមីពុលពណ៌លឿងទុំ/dioxin - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលានេះ (រូបថត៖ TTXVN) 

  នាថ្ងៃទី១៩ ខែសីហា នៅខេត្ត Dong Nai ការិយាល័យស្ថាប័នអចិន្រ្តៃយ៍នៃ គណៈកម្មាធិការជាតិទទួលបន្ទុកការជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin ក្រោយពីសង្គ្រាមនៅវៀតណាម (ការិយាល័យ ៧០១) បានសហការជាមួយស្ថាប័នអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) រៀបចំសិក្ខា សាលាស្ដីពីគម្រោងជួយឧបត្ថម្ភដល់ជនពិការនៅខេត្តចំនួន៧របស់វៀតណាម ដែលត្រូវរោយជាតិគីមីពុលពណ៌ លឿងទុំ/dioxin។ ខេត្តចំនួន៧នេះ គឺខេត្ត Dong Nai Binh Phuoc Tay Ninh Binh Dinh Quang Nam Thua Thien Hue និង Quang Tri។

គម្រោងជួយឧបត្ថម្ភដល់ជនពិការវៀតណាមនេះ គឺសំដៅអនុវត្តជាក់ស្ដែង អនុស្សរណៈយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខារវាងការិយាល័យ ៧០១ និង USAID នាខែមេសាឆ្នាំ២០១៩។ តាមនោះ USAID នឹងផ្ដល់កញ្ចប់ជំនួយទឹក ប្រាក់ចំនួន៥០លានដុល្លាអាមេរិកជូនវៀតណាម សំដៅលើកស្ទួយជីវភាពរស់នៅ សម្រាប់ជនពិការនៅខេត្តទាំង៧ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ