ជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មក្នុងវិស័យបទដ្ឋាននិងកម្មសិទ្ធិបញ្ញា

ជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មក្នុងវិស័យបទដ្ឋាននិងកម្មសិទ្ធិបញ្ញា - ảnh 1
ជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មក្នុងវិស័យបទដ្ឋាននិងកម្មសិទ្ធិបញ្ញា

          (VOV)_នាថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc
Dam បាន​ធ្វើការ ត្រួតពិនិត្យស្ថានភាពអនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​ស្ដីអំពីកំណែទម្រង់
បរិយាកាសអាជីវកម្ម និងលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ ក្នុងវិស័យបទដ្ឋាន
 និងកម្មសិទ្ធិបញ្ញា នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា និង​អគ្គនាយកដ្ឋាន បទដ្ឋានវាស់វែង
គុណភាព ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu
 Duc Dam បានចាត់ទុកថា៖​គ្រប់​ក្រសួង ស្ថាប័ន បានចូលរួមយ៉ាងសកម្ម ហើយទទួល
បានលទ្ធផលជាក់ស្ដែង​ជាច្រើន ប៉ុន្តែ ក៏ត្រូវបន្តបង្កលក្ខណះងាយស្រួល ជួយឧបត្ថម្ភ​
អង្គភាព​អាជីវកម្ម។ ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយដោះស្រាយរាល់
​ការជំពាក់ជំពិនអំពីយន្តការគតិយុត្តិ បែបបបទរដ្ឋបាល លើកកំពស់ទិន្នផល​ គុណភាព 
ដើម្បីអង្គភាពកាត់បន្ថយបែបបទរដ្ឋបាលនានា ដែលទាក់ទិនដល់​កម្មសិទ្ធិបញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ